logo logo
banner1
សមាជិកសភាប្រឹក្សានយោបាយប្រជាជនចិន ពិភាក្សាអំពីការជំរុញការផ្លាស់ប្តូរក្នុងចំណោមក្រុមជនជាតិទាំងអស់
 

លោក Wang Yang ធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំ

កាលពីថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ សភាប្រឹក្សានយោបាយប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលចូលរួមក្នុងសម័យប្រជុំ ពិគ្រោះយោបល់នៅរដ្ឋធានីប៉េកាំង បានផ្តល់យោបល់ដើម្បីជំរុញទំនាក់ទំនងការផ្លាស់ ប្តូរ និងសមាហរណកម្មក្នុង ចំណោមក្រុមជនជាតិទាំងអស់ និងដើម្បីពង្រឹងការកសាងសហគមន៍សម្រាប់ប្រជាជាតិ ចិន។ នៅក្នុងកិច្ចប្រជុំរៀងរាល់ពីរសប្តាហ៍ដែលបានរៀបចំធ្វើឡើងដោយ​គណៈកម្មាធិការជាតិ​នៃសភាប្រឹក្សានយោ បាយប្រជាជនចិន (CPPCC) ដែលជាស្ថាប័នប្រឹក្សានយោបាយជាន់ខ្ពស់របស់ប្រទេសចិន។ លោក Wang Yang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត ចិន និងជាប្រធានគណៈកម្មាធិការជាតិ CPPCC បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។ លោក Wang បានមាន ប្រសាសន៍ថា ការលើកកម្ពស់ទំនាក់ទំនង ការផ្លាស់ប្តូរ និងសមាហរណកម្មក្នុង​ចំណោមក្រុមជនជាតិភាគតិចទាំង អស់ គឺជាចលនាដ៏សំខាន់មួយដើម្បីពង្រឹងការរួបរួមដ៏អស្ចារ្យក្នុងចំណោម​ប្រជាជនចិនទាំងអស់ ហើយមានសារៈ សំខាន់ក្នុងការជំរុញស្មារតីសហគមន៍ដ៏រឹងមាំសម្រាប់ប្រជាជាតិចិន…..៕

https://english.news.cn/20220831/511037cf0754452daa17ca56cf5b07c4/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`