លោក Barham Salih ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីរ៉ាក់
លោក Barham Salih ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីរ៉ាក់បានលើកទឹកចិត្តឱ្យរៀបចំការបោះឆ្នោត សភាមុនកាលកំណត់ ដើម្បីដោះស្រាយវិបត្តិនយោបាយដែលឈានទៅដល់ការប៉ះទង្គិចគ្នា បណ្តាលឱ្យ មនុស្សជាច្រើននាក់ ស្លាប់បាត់បង់ជីវិត និងអ្នករងរបួសរាប់រយនាក់។ ការបោះឆ្នោតមុនកំណត់នឹងធ្វើឡើង មិនដល់១ឆ្នាំផង បន្ទាប់ពីការបោះឆ្នោតចុងក្រោយ គឺជាការទាមទារមួយដ៏សំខាន់របស់លោក Muqtada al-Sadr បព្វជិតនិកាយ Shia ដ៏មានឥទ្ធិពល ដែលអ្នកគាំទ្ររបស់លោកបានប្រយុទ្ធគ្នាជាមួយនឹងកង កម្លាំងសន្តិសុខជាតិ ក្នុងអំឡុងពេលនៃអំពើហិង្សាដែលចាប់ផ្តើមឡើងកាលពីថ្ងៃចន្ទ ដើមសប្តាហ៍។
លោក Salih បានថ្លែងថា “ការរៀបចំការបោះឆ្នោតមុនកាលកំណត់ថ្មីមួយដោយអនុលោមតាមការ មូលមតិថ្នាក់ជាតិ តំណាងនូវការចាកចេញពីវិបត្តិដ៏តានតឹង”។ “វាតំណាងនូវស្ថិរភាពនយោបាយ និងសង្គម ព្រមទាំងឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនអ៊ីរ៉ាក់”។ លោក Mustafa al-Kadhimi នាយករដ្ឋ មន្រ្តីអ៊ីរ៉ាក់បានថ្លែងថា លោកនឹងលាលែងពីតំណែង ប្រសិនបើស្ថានភាពតានតឹងនយោបាយនៅតែបន្ត កើតមាននៅក្នុងប្រទេសមួយនេះ…៕
https://www.middleeasteye.net/news/iraq-president-calls-early-elections-end-crisis-barham-salih
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម