រូបទង់ជាតិចក្រភពអង់គ្លេស និងសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន
គណៈកម្មាធិការអភិវឌ្ឍន៍អន្តរជាតិនៃសភាចក្រភពអង់គ្លេស(IDC) បានហៅជំនួយហិរញ្ញវត្ថុរបស់អង់គ្លេសជួយដល់គ្រោះមហន្តរាយ ទឹកជំនន់នៅក្នុងសាធារណរដ្ឋឥស្លាមប៉ាគីស្ថានថា “ជារឿងគួរឱ្យអស់សំណើច”។ លោកស្រី Sarah Champion ប្រធានគណៈកម្មាធិការ IDC បានសរសេរលិខិតទៅកាន់ លោកស្រី Liz Truss រដ្ឋមន្រ្តីក្រសួងការបរទេសចក្រភពអង់គ្លេសមានខ្លឹមសារថា ជំនួយហិរញ្ញវត្ថុជាទឹក ប្រាក់ ១.៥លានផោន ដែលប្រកាសចេញកាលពីសប្តាហ៍មុនដល់ប្រទេសប៉ាគីស្ថាន ដែលទឹកប្រាក់នេះស្មើនឹង៥សេនតែប៉ុណ្ណោះ សម្រាប់ជនរងគ្រោះទឹកជំនន់ ១រូប ខណៈដែលទឹកជំនន់បានបំផ្លិចបំផ្លាញជិត ៧០០,០០០ខ្នងផ្ទះ នៅក្នុងប្រទេសប៉ាគីស្ថាន។
លោកស្រី Champion បានថ្លែងថា លោកស្រីមានអារម្មណ៍ថា មានភាពអាម៉ាស់តាមរយៈទឹកប្រាក់ជំនួយហិរញ្ញវត្ថុដ៏តិចតួចមិនសមល្មមនេះ និងបានថ្លែងបន្ថែមថា ចក្រភពអង់គ្លេសកំពុងតែមិនផ្តល់ជំនួយ អ្វីសោះ ក្នុងពេលដែលអង់គ្លេសកំពុងតែកាត់ចេញទឹកប្រាក់ពីជំនួយដែលមានស្រាប់ទៅកាន់ប៉ាគីស្ថាន។ វាការឆ្លើយតបដ៏គួរឱ្យអស់សំណើចរបស់រាជរដ្ឋាភិបាលអង់គ្លេស ចំពោះគ្រោះមហន្តរាយមនុស្សធម៌មួយនេះមានន័យស្មើនឹងមិនបានជួយអ្វីសោះ។
លោកស្រី Champion បានសង្កត់ធ្ងន់ថា ការឆ្លើយតបរបស់អង់គ្លេសចំពោះទឹកជំនន់នេះ បានឆ្លុះ បញ្ចាំងពីការប្រកាន់ខ្ជាប់នូវគោលនយោបាយព្រងើយកន្តើយរបស់លោកនាយករដ្ឋមន្រ្តី Boris Johnsonនិងរាជរដ្ឋាភិបាលរបស់គាត់ចំពោះប៉ាគីស្ថាន ដែលបានទម្លាក់លេខរៀងពីលំដាប់ទី១ មកទី៧ ក្នុងបញ្ជី អ្នកទទួលជំនួយរបស់អង់គ្លេសចាប់តាំងពីឆ្នាំ២០១៩មក។ លោកស្រីក៏បានស្នើឱ្យលោកស្រី Truss ចេញសេចក្តីថ្លែងការណ៍ជាបន្ទាន់មួយអំពីភយន្តរាយនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអង់គ្លេសបានអះអាងថា បានទទួលលិខិតរបស់លោកស្រី Champion រួចហើយ ដូច្នឹងក្រសួងនឹងចេញសេចក្តីឆ្លើយតបមួយ។
លោក Johnson បានបង្ហាញក្តីអាណិតអាសូរចំពោះប្រជាជនប៉ាគីស្ថាន និងបានហៅភយន្តរាយនេះថាជា “ទុក្ខសោកដ៏ក្រៀមក្រំបំផុត”មួយ។ គួរបញ្ជាក់ផងដែរថា កន្លងមកប៉ាគីស្ថានគឺជាអ្នកទទួលជំនួយទ្វេភាគីដ៏ធំបំផុតមួយនៃកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់អង់គ្លេសក្នុងរវាងឆ្នាំ២០១៥ និងឆ្នាំ២០១៩៕
http://ព័ត៌មានសភាអន្តរជាតិ ០១-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://propakistani.pk/2022/08/31/british-parliament-calls-uks-flood-donation-for-pakistan-laughable/.
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម