logo logo
banner1
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងស្នើសុំកិច្ចសហការពីសភាលើសំណើថវិកាជាតិឆ្នាំ២០២៣
 

លោក Han Duck-soo នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ (Yonhap)

រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ លោក Han Duck-soo នាយក រដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានស្នើឱ្យរដ្ឋសភាសហការលើសំណើថវិកាជាតិចំនួន ៦៣៩ លានលានវ៉ុន ស្មើនឹង ($៤៧៣.៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក) សម្រាប់ឆ្នាំ២០២៣ ខាងមុខ ដែលត្រូវបានគេកត់សម្គាល់ឃើញមានជាការបង្កើនតិចបំផុតនៃបរិមាណចំណាយក្នុងរយៈពេល ៦ ឆ្នាំ នេះ។ លោក Han បានថ្លែងប្រាប់អង្គប្រជុំគណៈរដ្ឋមន្ត្រីថា រដ្ឋាភិបាលស្នើសុំកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងដំណើរការកិច្ចប្រជុំពិភាក្សាក្នុងសភា ដើម្បីដឹកនាំរដ្ឋបាលរដ្ឋ និងតម្លៃស្នូលដែលបានកំណត់ក្នុងសេចក្តីព្រាងច្បាប់នេះ អាចត្រូវបានរក្សាត្រឹមត្រូវ។

គណបក្សប្រឆាំងដ៏ធំជាងគេក្នុងប្រទេសកូរ៉េខាងត្បូង គឺគណបក្សប្រជាធិបតេយ្យ និងជាគណបក្សដែលមានសំឡេងភាគច្រើនក្នុងសភា។ សំណើថវិកាជាតិសម្រាប់ឆ្នាំ២០២៣ ខាងមុខនេះ ត្រូវបានគេកត់សម្គាល់ឃើញ មានកំណើនទាបបំផុតចាប់តាំងពីកំណើនថវិកាជាតិ ៣.៧% នៅឆ្នាំ២០១៧ មក និងធ្លាក់ចុះ ៦% ជារៀងរាល់ឆ្នាំ ពីការចំណាយសរុបនៅឆ្នាំ២០២២ នេះ មានចំនួន​ ៦៧៩.៥ លានលានវ៉ុន រួមទាំងជុំទី២នៃថវិកាជាតិបន្ថែមផងដែរ។

រដ្ឋាភិបាលកំពុងតែស្នើឱ្យអនុវត្តគោលនយោបាយកាត់បន្ថយការចំណាយ ដើម្បីកែលម្អស្ថានភាព សារពើពន្ធ។ ថវិកាជាតិដែលត្រូវបានចំណាយ​លើកដំបូងចាប់តាំងពីឆ្នាំ២០១០ មក មានចំនួនតិចជាងការចំណាយសរុបប្រចាំឆ្នាំដែលកំពុងតែអនុវត្តន៍នៅពេលបច្ចុប្បន្ន។ លោក Han បានថ្លែងថា បំណុលរបស់រដ្ឋ បានកើនឡើងយ៉ាងឆាប់រហ័សចំនួនប្រហែល ៤០០ លានលានវ៉ុន ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ​ រហូតដល់ចំនួន ១,០៧០ លានលានវ៉ុន ភាគច្រើន ដោយសារការពង្រីកគោលនយោបាយសារពើពន្ធសម្រាប់កញ្ចប់ថវិកាជាតិដែលត្រូវបានចំណាយក្នុងអំឡុង​ពេល​សម័យ​ជំងឺរាតត្បាតកូវីដ-១៩។ «យើងមិនអាចផ្ទេរប្រទេសមួយដែលកំពុងជំពាក់បំណុលគេទៅឱ្យកូនចៅជំនាន់ក្រោយ​របស់យើង​បានឡើយ»៕

http://ព័ត៌មានសភាអន្តរជាតិ ៣១-០៨-២២- កែវ ធាវីប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20220830004900315



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`