logo logo
banner1
សភាឥណ្ឌូនេស៊ី អនុម័តគាំទ្រសមាជិកភាពកិច្ចព្រមព្រៀង ពាណិជ្ជកម្មតំបន់(RCEP)ដែលគាំទ្រដោយចិន
 

រូបភាពនៅកំពង់ផែ Tanjung Priok នៃសាធារណរដ្ឋឥណ្ឌូនេស៊ី

កាលពីថ្ងៃអង្គារ ទី៣០ ខែសីហា​ ឆ្នាំ២០២២ សភានៃសាធារណរដ្ឋឥណ្ឌូនេស៊ីបានអនុម័តគាំទ្រ  ច្បាប់មួយដើម្បីពង្រឹងសមាជិកភាពនៃ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែលគាំទ្រ ដោយសាធារណរដ្ឋប្រជាមានិតចិន។  ការអនុម័តនេះធ្វើឱ្យឥណ្ឌូនេស៊ី ក្លាយជាប្រជាជាតិអាស៊ីអគ្នេយ៍មួយចុងក្រោយគេដែលចូលរួមក្នុងប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

សមាជិកសភាឥណ្ឌូនេស៊ី ក៏បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគីជាមួយសាធា រណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដោយសង្ឃឹមថានឹង ទាក់ទាញការវិនិយោគដើម្បីអភិវឌ្ឍន៍យានយន្តអគ្គិសនី និងឧស្សាហកម្មអាគុយ នៅក្នុងប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍មួយនេះ។ លោក Zulkifli Hasan រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី​បានថ្លែងថា RCEP នឹងបង្កើនពាណិជ្ជកម្ម ការវិនិយោគដោយផ្ទាល់ និង បង្កើនកំណើន GDP ០.០៧%។ “យើងបានពិពណ៌នាកិច្ចព្រមព្រៀងនេះថាជា មធ្យោបាយមួយចូលទៅកាន់ទីផ្សារសកល ហើយវាក៏ដល់ពេលវេលាសម្រាប់ឥណ្ឌូនេស៊ី ក្នុងការវាយលុកចូលទីផ្សារអន្តរជាតិ”។

កិច្ចព្រមព្រៀង RCEP ត្រូវបានគេមើលឃើញថាជា ជម្រើសឆ្លាស់គ្នាមួយទៅនឹងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក(CPTPP)ដឹកនាំដោយសហរដ្ឋអាម៉េរិក ដែលគ្របដណ្តប់ស្ទើរតែ ១ភាគ៣ នៃចំនួនប្រជាជនលើពិភពលោក និងប្រមាណជា ៣០% នៃផលិតផលក្នុងស្រុកសរុប។ កិច្ចព្រមព្រៀង RCEP ព្រមព្រៀងដោយមេដឹកនាំក្នុងបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន១៥ ក្នុង ខែវិច្ឆិកា ឆ្នាំ២០២០។ កិច្ចព្រមព្រៀង ដែលមិនរួមបញ្ចូលសហរដ្ឋអាម៉េរិក នេះបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីប្រជាជាតិ អាស៊ីអគ្នេយ៍ចំនួន៧ និងប្រទេសអូស្រ្តាលី ចិន ជប៉ុន ព្រមទាំង នូវែលសេឡង់បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ២០២១។

ក្រោមកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូង រដ្ឋាភិបាលទីក្រុងហ្សាកាតា និងទីក្រុងសេអ៊ូលនឹងលុបបំបាត់ពន្ធជាង ៩២% និង៩៥% រៀងៗខ្លួន។ ប្រទេសឥណ្ឌូនេស៊ីនឹងផ្តល់ការអនុគ្រោះពន្ធដើម្បីគាំទ្រការ វិនិយោគពីកូរ៉េខាងត្បូងនៅក្នុងតំបន់ រាប់ចាប់តាំងពី​រថយន្ត រហូតដល់សម្លៀកបំពាក់។ នេះបើតាមក្រសួង ពាណិជ្ជកម្មឥណ្ឌូនេស៊ីបានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពី ឆ្នាំ២០២០កន្លងមក៕

http://ព័ត៌មានសភាអន្តរជាតិ ៣១-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.reuters.com/world/asia-pacific/indonesia-parliament-approves-membership-china-backed-regional-trade-deal-2022-08-30/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`