logo logo
banner1
សភាកាតា ចូលរួមកិច្ចប្រជុំលើកទី៦ របស់ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការ ឈូងសមុទ្ ទ(GCC) -គណៈកម្មាធិការសភាអឺរ៉ុប
 

លោក Nasser bin Mohammed Al Naimi សមាជិកសភារដ្ឋកាតា

រាជធានីដូហា៖ ក្រុមប្រឹក្សាស៊ូរ៉ា(សភានៃរដ្ឋកាតា) បានចូលរួមក្នុងកិច្ចប្រជុំលើកទី៦របស់ក្រុមប្រឹក្សា កិច្ចសហប្រតិបត្តិការឈូងសមុទ្ទ(GCC)-គណៈកម្មាធិការសភាអឺរ៉ុបតាមប្រព័ន្ធសន្និសីទវីដេអូ។ ក្រុម ប្រឹក្សាស៊ូរ៉ា តំណាងដោយឯកឧត្តម Nasser bin Mohammed Al Naimi ដែលជាសមាជិកក្រុមប្រឹក្សា ស៊ូរ៉ា។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ អ្នកចូលរួមបានពិភាក្សាលើប្រធានបទជាច្រើន គ្របដណ្តប់លើកិច្ច សហប្រតិបត្តិការរវាងសភារបស់ប្រទេសជាសមាជិក GCC និងសភាអឺរ៉ុប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច អភិវឌ្ឍន៍កិច្ចខិតខំ ប្រឹងប្រែង និងផ្លាស់ប្តូរទស្សនៈគ្នា លើប្រធានបទដែលជាផលប្រយោជន៍ ទៅវិញទៅមក។

អ្នកចូលរួម ក៏បានពិនិត្យមើលឡើងវិញលើមធ្យោបាយក្នុងការបង្កើនទស្សនកិច្ចគ្នាទៅវិញទៅមក និង ពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹង សិទ្ធិមនុស្ស សន្តិសុខថាមពល ព្រមទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់ បន្ថយការបំភាយកាបូន ក៏ដូចជា សន្តិសុខស្បៀង និងទឹកផងដែរ…៕

https://thepeninsulaqatar.com/article/30/08/2022/shura-council-participates-in-6th-meeting-of-gcc-european-parliamentary-committee



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`