ទិដ្ឋភាពទូទៅក្នុងសភានៃរដ្ឋកូវ៉ែត
ទីភ្នាក់ងារសារព័ត៌មានជាតិកូវ៉ែត KUNA បានរាយការណ៍ថា ការចុះឈ្មោះបានបើកធ្វើឡើងនៅក្នុង រដ្ឋកូវ៉ែត កាលពីថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ សម្រាប់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមា ជិកសភានីតិកាលថ្មី។ដំណើរការនៃការចុះឈ្មោះ នឹងបន្តសម្រាប់រយៈពេល ១០ថ្ងៃ គឺរហូតដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន កូវ៉ែតបានកំណត់យកថ្ងៃទី២៩ ខែកញ្ញា ជាថ្ងៃ បោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលថ្មីដែលមាន ៥០អាសនៈ។ ការកំណត់ថ្ងៃបោះឆ្នោតនេះបាន ធ្វើឡើងតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីព្រះអង្គម្ចាស់រជ្ជទាយាទ Sheikh Meshal Al-Ahmad Al-Sabah បាន រំលាយសភា ដើម្បីកែប្រែទិដ្ឋភាពនយោបាយ។
ការរំលាយសភា បានធ្វើឡើងបន្ទាប់ពីមានជម្លោះរវាងសភា និងរាជរដ្ឋាភិបាលនៅចំពេលដែលសភា ប៉ុនប៉ងចោទសួររដ្ឋមន្រ្តីនានា ខណៈដែលរាជរដ្ឋាភិបាលមើលឃើញថា ជាការរំខានដល់អំណាចនីតិប្រតិ បត្តិ។ សភា គឺជាអំណាចនីតិប្បញ្ញត្តិរបស់រដ្ឋក្នុងឈូងសមុទ្រមួយនេះ និងមានសិទ្ធិអំណាចក្នុងការអង្កេត ការងាររបស់អំណាចនីតិប្រតិបត្តិ និងចេញច្បាប់ ដែលនឹងចូលជាធរមាន បន្ទាប់ពីត្រូវបានអនុម័តដោយ មេដឹកនាំប្រទេស…៕
https://www.aa.com.tr/en/middle-east/candidacy-opens-for-kuwait-parliamentary-elections/2671683
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម