លោក Jun Azumi (ស្តាំ) សមាជិកសភាគណបក្ស CDP និងលោក Tsuyoshi Takagi សមាជិកសភាគណបក្ស LDP
សមាជិកសភាជាន់ខ្ពស់ ១រូប នៃគណបក្សប្រឆាំងធំជាងគេក្នុងប្រទេសជប៉ុន បានស្នើឱ្យលោក Fumio Ki shida នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុនចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសភា ដើម្បីពន្យល់ពីហេតុផលចំពោះការរៀបចំពិធីបុណ្យសពផ្លូវរដ្ឋ នៅខែកញ្ញា ឆ្នាំ២០២២ សម្រាប់លោក Abe Shinzo អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលត្រូវគេធ្វើឃាត។
សាធារណជនជប៉ុន កំពុងតែបែកបាក់គ្នាពាក់ព័ន្ធនឹងការសម្រេចចិត្តរៀបចំពិធីបុណ្យសពផ្លូវរដ្ឋ ដែលគេដឹងថា ជាកេរដំណែលនយោបាយ និងរឿងអាស្រូវលោក Abe ក្នុងពេលដែលរាជរដ្ឋាភិបាលបន្តធ្វើការរៀបចំទទួលអ្នកកាន់ទុក្ខរាប់ពាន់នាក់ ក្នុងនោះរួមទាំង ឥស្សរជនអន្តរជាតិផង នៅក្នុងកម្មវិធីថ្ងៃ ទី២៧ ខែកញ្ញា នៅឯអាគារមួយ ក្នុងរាជធានីតូក្យូ។ លោក Jun Azumi ប្រធានកិច្ចការសភានៃគណបក្សរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យ(CDP) បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបានធ្វើសំណើទៅកាន់លោក Tsuyoshi Takagi សមភាគីមកពីគណបក្សប្រជាធិបតេយ្យសេរីនិយម(LDP)ថា នាយករដ្ឋមន្រ្តីគួរតែ ពន្យល់ពីការសម្រេចចិត្តរបស់ខ្លួន ទៅកាន់ប្រជាជនដោយផ្ទាល់មាត់នៅក្នុងសភា។ សម័យប្រជុំសភាបានបញ្ចប់កាលពីដើមខែសីហា ប៉ុន្តែបើទោះបីជាសភាមិនស្ថិតក្នុងសម័យប្រជុំក៏ដោយ កិច្ចការសំខាន់ៗអាចពិភាក្សាដេញដោលដោយគណៈកម្មាធិការសភា។
គណបក្សប្រឆាំងបានអះអាងថា មិនមានខចែងផ្លូវច្បាប់សម្រាប់ការរៀបចំបុណ្យសពផ្លូវរដ្ឋ និងបានសម្តែងនូវក្តីបារម្ភថា ពិធីបុណ្យសពលោក Abe អាចត្រូវបានប្រើប្រាស់តំណាងនូវកេរដំណែលជាវិជ្ជមានរបស់លោក ជាមួយនឹងការបង្ខំឱ្យប្រជាជនចូលរួមដើម្បីបង្ហាញការកាន់ទុក្ខជាសាធារណៈ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន គណៈរដ្ឋមន្រ្តីជប៉ុនបានអនុម័តទឹកប្រាក់ ២៤៩លានយ៉េន(១.៨លានដុល្លារ)ដែលជាប្រាក់របស់អ្នកបង់ពន្ធ សម្រាប់រៀបចំបុណ្យសពផ្លូវរដ្ឋមួយនេះ។ លោក Azumi បានថ្លែងថា ចំណាយ ជាក់ស្តែងប្រាកដជាលើសចំនួននេះ រាជរដ្ឋាភិបាលគួរតែបង្ហាញទឹកប្រាក់សរុបពិតប្រាកដ ដោយស្មោះត្រង់ និងបើកធ្វើការពិភាក្សាដោយបើកចំហរ៕
http://ព័ត៌មានសភាអន្តរជាតិ ៣០-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.japantimes.co.jp/news/2022/08/29/national/cdp-state-funeral/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម