logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម ទទួលចួបប្រធានសន្និសីទ COP26
 

 ពីស្តាំទៅឆ្វេង៖ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងលោក Alok Kumar Sharma ប្រធានសន្និសីទ COP26

លោក Vuong Dinh Hue ​ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានស្វាគមន៍ លោក  Alok  Kumar  Sharma ប្រធានសន្និសីទ ស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៦(COP26) របស់អង្គការសហប្រជាជាតិ សម្រាប់ការអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្តងទៀត នៅក្នុងប្រទេសវៀតណាម ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងជំរុញការបង្កើតភាពជាដៃគូផ្លាស់ប្តូរ ថាមពលដោយស្មើភាព។

ថ្លែងអំណរគុណដល់លោក Hue ចំពោះការទទួលរាក់ទាក់នៅក្នុងទីក្រុងហាណូយ លោក Sharma បានថ្លែងថា នេះគឺជាទស្សនកិច្ចលើកទី៣របស់ លោក មកកាន់វៀតណាម​ ក្នុងរយៈពេល ១៨ខែ។ លោកបានពិភាក្សាជាមួយលោក Tran Hong Ha រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងធនធានធម្មជាតិ​អំពី​​​ប្រធាន​បទ   ផ្សេងៗ ជាពិសេស យុទ្ធសាស្រ្តជាតិប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយការ​បំភាយឧស្ម័នផ្ទះកញ្ចក់ ផែនការ​អភិវឌ្ឍន៍ថាមពលវៀតណាម VIII (PDPVIII) និងការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការសម្រេចបាននូវការបំភាយឧស្ម័នកម្រិតសូន្យ ត្រឹមឆ្នាំ២០៥០។ លោក Hue បានថ្លែងថា វៀតណាមស្ថិតក្នុងចំណោមប្រទេសឈានមុខគេ ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍​សហស្សវត្សរ៍របស់អង្គការ សហប្រជាជាតិ   ហើយក៏ជាប្រទេសមួយដែលងាយរងគ្រោះបំផុតពីបម្រែបម្រួលអាកាសធាតុផងដែរ។

លោក Hue បានថ្លែងថា បើទោះបីជាវៀតណាមកំពុងតែចួបប្រទះនឹងបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធ នឹងហិរញ្ញវត្ថុ  បច្ចេកវិទ្យា និងសមត្ថភាព ដូចប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនដទៃទៀតក៏ដោយ ក៏វៀតណាមបានប្តេជ្ញាបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនដែលបានធ្វើឡើង នៅឯសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៦(COP26)  របស់អង្គការសហប្រជាជាតិ នៅក្នុងទីក្រុង Glasgow នៃចក្រភពអង់គ្លេស ឆ្នាំ២០២១។ ជាពិសេស លោកសំដៅដល់ “គោលដៅកាត់បន្ថយការបំភាយឧស្ម័នកម្រិតសូន្យត្រឹមឆ្នាំ២០៥០”។

ដោយឯកភាពតាមទស្សនៈរបស់លោក Hue  ភាគីលោក Alok  Kumar  Sharma បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តដ៏ខ្លាំងក្លារបស់វៀតណាមនៅឯសន្និសីទ COP26។ លោក Sharma ថ្លែងថា ​សន្តិសុខថាមពលគឺជាកង្វល់រួម ក្នុងចំណោមប្រទេសជាច្រើន រួមទាំង បណ្តាប្រទេសអឺរ៉ុប ក្នុងពេលប្រទេសទាំងនេះកំពុងបង្កើនល្បឿននៃការប្រើប្រាស់របស់កកើតឡើងវិញ ដើម្បីបំពេញការកើនឡើងនៃតម្រូវការ និង ធានានូវសន្តិសុខថាមពល។ លោក Sharma ក៏បានទទូចឱ្យវៀតណាមពិនិត្យមើលឡើងវិញ​លើក្របខ័ណ្ឌច្បាប់របស់ខ្លួន ដើម្បីសម្របសម្រួលការចូលរួមរបស់អ្នកវិនិយោគឯកជននៅក្នុងការផ្លាស់ប្តូរថាមពល៕

http://ព័ត៌មានសភាអន្តរជាតិ ៣០-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-chairman-hosts-cop26-president/236461.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`