ប្រធានរដ្ឋសភាកូរ៉េខាងត្បូងសន្យាក្នុងពេលធ្វើទស្សនកិច្ចនៅឧស្សាហកម្មបច្ចេកវិទ្យាលំហអាកាសកូរ៉េថា សភានឹងគាំទ្រការនាំចេញអា
រដ្ឋធានីសេអ៊ូល៖ មន្ត្រីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េជាច្រើនរូប (កូរ៉េខាងត្បូង) បានថ្លែងថា កាលពីថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ លោក Kim Jin-pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូងបានធ្វើទស្សនកិច្ចនៅឧស្សាហកម្មបច្ចេកវិទ្យាលំហអាកាសកូរ៉េ (KAI) ដែលជារោងចក្រផលិត យន្តហោះសម្រាប់នាំចេញរបស់ប្រទេសកូរ៉េខាងត្បូង។
លោក Kim បានថ្លែងនៅក្នុងការិយាល័យធំរបស់ឧស្សាហកម្មបច្ចេកវិទ្យាលំហអាកាសកូរ៉េស្ថិតនៅ ក្រុង Sacheon ចម្ងាយប្រមាណជា ៣០០ គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីសេអ៊ូលថា «ក្នុងកម្រិតសភាលោកនឹងគាំទ្រយ៉ាងសកម្មចំពោះការនាំចេញអាវុធរបស់ប្រទេសកូរ៉េខាងត្បូង»។ ប្រសិនបើមានច្បាប់ និងបទប្បញ្ញត្តិណាមួយកំណត់ថា ជាឧបសគ្គបិទប្រទេសមិនឱ្យក្លាយជាអ្នកលេងជើងខ្លាំងមួយក្នុងឧស្សាហកម្ម លំហអាកាសនេះ យើងអាចពិនិត្យឡើងវិញលើច្បាប់ និងបទប្បញ្ញត្តិទាំងនោះ ហើយកំណត់ថវិកាជាតិដែលចាំបាច់សម្រាប់ស្ថានភាពនេះ»។
លោក Kim បានកំពុងជំរុញឱ្យមានការគាំទ្រលើការនាំចេញអាវុធរបស់ប្រទេសកូរ៉េខាងត្បូង។ កាលពីដើមខែសីហា ឆ្នាំ២០២២ នេះ លោក Kim បានជំរុញឱ្យមានការនាំចេញម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ និងអាវុធរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងពេលទស្សនកិច្ចថ្នាក់ជាតិរយៈពេល ២ ថ្ងៃ នៅសាធារណរដ្ឋប៉ូឡូញ និងប្រទេសរ៉ូម៉ានី៕
http://ព័ត៌មានសភាអន្តរជាតិ ៣០-០៨-២២- កែវ ធាវីប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20220829006900315
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម