លោកស្រី Naree Tantasathien ត្រូវបានព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃអនុម័តយល់ព្រមលើការតែងតាំងជាអគ្គព្រះរាជអាជ្ញា
កាលពីថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ ព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃ បានអនុម័តយល់ព្រមលើការតែង តាំងលោកស្រី Naree Tantasathien ជាអគ្គព្រះរាជអាជ្ញានៃនាយកដ្ឋានក្រុមប្រឹក្សាច្បាប់នៃក្រសួងយុត្តិធម៌។ លោកស្រី គឺជាអគ្គព្រះរាជអាជ្ញាទី១៧ របស់ប្រទេសថៃ និងជាស្ត្រីទី១ ដែលកាន់តំណែងនេះ។ ក្នុងចំណោម សមាជិកព្រឹទ្ធសភាចំនួន ២១២ រូប ដែលមានវត្តមានចូលរួមក្នុងកិច្ចប្រជុំនោះ, សមាជិក ២០៥ រូប បានបោះឆ្នោតគាំទ្រ និងសមាជិក ៧ រូបទៀតអនុបវាទ។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នឹងបញ្ជូនឈ្មោះលោកស្រី Naree ទៅព្រះមហាក្សត្រ ដើម្បីសុំព្រះរាជបញ្ជាតែងតាំងលោកស្រីជាអគ្គព្រះរាជអាជ្ញា៕
https://www.bangkokpost.com/thailand/general/2379451/senate-approves-narees-nomination-as-attorney-general
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម