logo logo
banner1
រដ្ឋកូវ៉ែតនឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ
 

រដ្ឋ KUNA អំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ (File/AFP)

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KUNA បានរាយការណ៍ថា រដ្ឋកូវ៉ែត នឹងរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នៅថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។ កាលពីថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃកូវ៉ែត បានចេញផ្សាយក្រឹត្យមួយនៅលើកាសែតរដ្ឋ KUNA ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។

ក្រសួងមហាផ្ទៃកូវ៉ែតបានឱ្យដឹងថា អ្នកដែលមានបំណងចង់ឈរឈ្មោះបោះឆ្នោតអាចទៅចុះឈ្មោះ សម្រាប់ការជ្រើសរើសនេះ នៅនាយកដ្ឋាន កិច្ចការបោះឆ្នោតនៃក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ នេះ។ មជ្ឈមណ្ឌលទំនាក់ទំនងរដ្ឋាភិបាលកូវ៉ែត បានឱ្យដឹងថា ដំណើរការជ្រើសរើសបេក្ខភាពសម្រាប់ការឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ មានរយៈពេល ១០ ថ្ងៃ។

គណៈរដ្ឋមន្ត្រីកូវែតបានសម្រេចនៅពេលថ្មីៗនេះ ដាក់បញ្ចូលតំបន់ថ្មីមួយចំនួនក្នុងមណ្ឌល បោះឆ្នោតសភាចំនួន ៤ កន្លែង ដោយយោងលើកត្តា ភូមិសាស្ត្រនៅជាប់គ្នា និងពាក់ព័ន្ធការគ្រប់គ្រង ដែលជាផ្នែកនៃវិធានការដើម្បីធានាដល់ការបោះឆ្នោតស្របតាមច្បាប់ និងប្រកបដោយតម្លាភាព ដែលតំណាងឱ្យឆន្ទៈរបស់ម្ចាស់ឆ្នោត។ អ្នកបោះឆ្នោត ក៏អាចប្រើអត្តសញ្ញាណបណ្ណជាតិរបស់ខ្លួនបានផងដែរ ដើម្បីបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនៅពេលខាងមុខនេះ។

កាលពីដើមខែសីហា ឆ្នាំ២០២២ នេះ ប្រទេសកូវ៉ែតបានរំលាយសភាជាផ្លូវការ។ ព្រះមហាក្សត្រនៃរដ្ឋកូវ៉ែត គឺព្រះករុណាព្រះបាទសម្តេចព្រះ Sheikh Mishaal Al-Ahmad Al-Sabah បានអំពាវនាវ ឱ្យមានការបោះឆ្នោតនៅពេលឆាប់ៗខាងមុខនេះ៕

http://ព័ត៌មានសភាអន្តរជាតិ ២៩-០៨-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.arabnews.com/node/2151746/middle-east



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`