logo logo
banner1
សភាអារ៉ាប់ សម្តែងការព្រួយបារម្ភចំពោះអំពើហិង្សា នៅក្នុងប្រទេសលីប៊ី
 

រូបភាពនិម្មិតសញ្ញាសភាអារ៉ាប់

កាលពីថ្ងៃអាទិត្យ ទី២៨​ ខែសីហា ឆ្នាំ២០២២ សភាអារ៉ាប់បានសម្តែងនូវក្តីព្រួយបារម្ភដ៏ជ្រាលជ្រៅ ចំពោះស្ថានភាពវិវត្តន៍នៅក្នុងរដ្ឋធានីទ្រីប៉ូលី នៃរដ្ឋលីប៊ី ដែលគេកំពុងតែឃើញនូវការប្រឈមមុខប្រដាប់ អាវុធ ដែលឈានទៅដល់មានការស្លាប់បាត់បង់ជីវិត និងរងរបួសជនស៊ីវិលជាច្រើនរូប។ នៅក្នុងសេចក្តី ថ្លែងការណ៍មួយរបស់ខ្លួន សភាអារ៉ាប់បានទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធ និងកងកម្លាំងជាតិទាំងអស់ត្រូវ បញ្ឈប់នូវអំពើហិង្សា និងភាពតានតឹង រក្សាភាពអត់ធ្មត់ដើម្បីបង្ការការបង្ហូរឈាម វិលត្រឡប់ទៅរកការ សន្ទនាឡើងវិញ រក្សានូវសមត្ថភាពនៃប្រជាជនលីប៊ី និងឈានទៅសម្រេចបាននូវដំណោះស្រាយមួយ ដែលរក្សាបាននូវស្ថិរភាពនៅក្នុងប្រទេសលីប៊ី។

សភាអារ៉ាប់បានបង្ហាញនូវសាមគ្គីភាពយ៉ាងពេញទំហឹងជាមួយលីប៊ី សម្តែងនូវសមានទុក្ខដល់ក្រុម គ្រួសារជនរងគ្រោះ និងជូនពរឱ្យពួកគេឆាប់ជាសះស្បើយពីរបួស។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន ក្រសួងសុខាភិបាលលីប៊ីបានចេញសេចក្តីថ្លែងការណ៍មួយថា មានហេតុផលជាច្រើននៅ ក្នុងការប៉ះទង្គិចគ្នាមួយនៅក្នុងទីក្រុងទី្រប៉ូលី ដោយបានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវអនុញ្ញាតឱ្យក្រុម ជួយសង្រ្គោះអាចចូលដល់ និងជួយសង្គ្រោះដល់ជនទាំងឡាយដែលស្ថិតនៅក្នុងតំបន់ដែលកំពុងតែ ប្រឈមមុខដាក់គ្នា…៕

https://menafn.com/1104769339/Arab-Parliament-Concerned-About-Violence-In-Libya



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`