logo logo
banner1
សមាជិកសភាសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋជិត១០០រូប ទាមទារឱ្យលោកស្រីប្រធានសភាតំណាងសហរដ្ឋអាមេរិក រកវិធីឱ្យលោកចូបៃឌិន ទទួលខុសត្រូវដោះស្រាយបំណុល ផ្នែកការសិក្សារបស់សិស្ស-និស្សិត ដែលមានចំនួន៥០០ពាន់លានដុល្លារអាមេរិក
 

សមាជិកសភាតំណាងសហរដ្ឋអាមេរិកចំនួន៩៣រូប មកពីគណបក្សសាធារណរដ្ឋ បានចុះហត្ថលេខាលើ លិខិតមួយច្បាប់ ជូនទៅលោកស្រីNancy Pelosi (គណបក្សប្រជាធិបតេយ្យ)ប្រធានសភាតំណាងសហរដ្ឋអាមេរិក អំពាវនាវឱ្យលោកស្រីរកវិធីឱ្យលោកប្រធានាធិបតីចូបៃឌិន (គណបក្សប្រជាធិបតេយ្យ) ទទួលខុសត្រូវក្នុងការស្វែងរកវិធីដើម្បីលើកលែងបំណុលសម្រាប់ការសិក្សារបស់សិស្ស-និស្សិត (Student loan) ដែលមកដល់ពេលនេះ បានកើនរហូតដល់៥០០ពាន់លានដុល្លារអាមេរិក។ លិខិតនេះត្រូវបានផ្តួចផ្តើមនាំមុខចុះហត្ថលេខាដោយលោកស្រី Jody Hice។

លោកស្រីHice បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា៖”លោកស្រីPelosi ធ្លាប់បានថ្លែងយ៉ាងច្បាស់ៗ នៅក្នុងខែកក្កដា ឆ្នាំ២០២១ថា លោកប្រធានាធិបតីចូបៃឌិន មិនមានអំណាចក្នុងការលុបចោលនូវបំណុលរបស់សហព័ន្ធផ្តល់សម្រាប់ការសិក្សារបស់សិស្ស-និស្សិតឡើយ។ គឺមានតែច្បាប់ដែលអនុម័ត ដោយសភាតែប៉ុណ្ណោះ ដែលអាចលើកលែងបំណុលនេះបាន។ ដូច្នេះ លោកស្រីPelosi មានជម្រើស(ក្នុងការ បញ្ចុះបញ្ចូលឱ្យសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ រួមឆន្ទៈគ្នាជាមួយសមាជិកសភាគណបក្សសាធារណរដ្ឋ តាមរយៈការបង្កើតនូវច្បាប់ ដើម្បីឱ្យលោកចូបៃឌិនមានលទ្ធភាពដោះស្រាយបញ្ហាបំណុលនេះ”…៕

https://news.yahoo.com/nearly-100-republicans-demand-pelosi-154537832.html?guce_referrer=aHR0cHM6Ly93d3cuZ29vZ2xlLmNvbS8&guce_referrer_sig=AQAAAHmCowaiNBX5U-rW1YsnfCzkgDiguVoeG2PdJEe8lLVmFVAHP-u0g9C8diue16I3YPpNYmXGaBeTNI18Lc3wALpeEjUbdDfCldmAwXV2Rt0hsDxhc7uzAkLf5FQES2Sfc4n7Wc_rwVBHiQbGNxfS4ElJrhV2-HXLJK0yWYOKYMO7



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`