logo logo
banner1
សម្ព័ន្ធភាពសភាលើបញ្ហាប្រទេសចិន គ្រោងបើកសន្និសីទរបស់ខ្លួនក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្នុងខែកញ្ញា ឆ្នាំ២០២២
 

សមាជិកសភាមួយក្រុមដែលមានចំនួនជាង២០០នាក់ មាននិន្នាការកំណែទម្រង់តាមបែបលទ្ធិប្រ- ជាធិបតេយ្យ មកពី២៥ប្រទេស គ្រោងនឹងធ្វើសន្និសីទប្រចាំឆ្នាំរបស់ខ្លួន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៤​ ខែកញ្ញា ខាងមុខ។ លោកSamuel Cogolati សមាជិកសភាតំណាងរបស់ព្រះរាជាណាចក្របែលហ្សិក និងជាសហប្រធានសម្ព័ន្ធភាពសភាលើបញ្ហាប្រទេសចិន (IPAC: Inter-Parliamentary Alliance on China) បានថ្លែងថា៖ ”ខណៈដែលរដ្ឋាភិបាលចិន កំពុងបង្កើនសកម្មភាពយោធាប្រឆាំងកោះតៃវ៉ាន់ និងកំពុងផ្តល់ជំនួយសំខាន់ៗ ប៉ុន្តែមិនបើកចំហ ដល់សកម្មភាពឈ្លានពានឥតវិចារណញ្ញាណរបស់រុស្ស៊ីចំ ពោះប្រទេសអ៊ុយក្រែន សន្និសីទនាពេលខាងមុខរបស់IPAC គឺជាពេលវេលាដ៏មានសារៈសំខាន់មួយ។ ស- មាជិកសភាចំនួន៦០រូប នឹងជួបប្រជុំគ្នានៅក្នុងសន្និសីទនេះ ដើម្បីពិភាក្សាអំពីវិធីសាស្រ្តដែល រដ្ឋាភិបាលនៃប្រទេសរបស់ខ្លួនអាចអនុវត្ត ដើម្បីលើកកម្ពស់បញ្ហាសិទ្ធិមនុស្សក្នុងប្រទេសចិន និងការពារលទ្ធិប្រជាធិប តេយ្យរបស់កោះតៃវ៉ាន់។”

កាលពីដើមខែសីហា ឆ្នាំ២០២២ សមាជិកសភារបស់IPAC មកពីប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងនូវែលសេឡង់ បានប្រកាសបង្កើតវេទិកា ក្រុមសមាជិកសភាឥណ្ឌូ-ប៉ាស៊ីហ្វិក (The IPAC Indo-Pacific Forum) ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការការពារនិងលើកកម្ពស់ សណ្តាប់ធ្នាប់សេរីភាពដែលយក ការគោរពច្បាប់ជាគោល(Liberal rules-based order) ការពារនិងលើកកម្ពស់តម្លៃរួមរបស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិបញ្ចេញមតិ និងនីតិរដ្ឋ។ វេទិកានេះក៏នឹងជួយសម្រួលផងដែរ ដល់ការសម្របសម្រួលក្នុងការឆ្លើយតបនឹងកំណើនឥទ្ធិពលជាបន្តបន្ទាប់ របស់ប្រទេសចិននៅក្នុងតំបន់ តួយ៉ាងដូចជាការចុះកតិកាស- ញ្ញានាពេលថ្មីៗនេះរវាងរដ្ឋាភិបាល ចិន និងរដ្ឋាភិបាលកោះសូឡូម៉ុង(Solomon Islands) ជាដើម។ វេទិ កាក្រុមសមាជិកសភាឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ នឹងក្លាយជាវេទិការដំបូងរបស់IPAC ដែលត្រូវបានបង្កើតឡើង ដើម្បីដោះសា្រយការប្រឈមនានា ដែលបង្កឡើងដោយភាពតានតឹងក្នុងតំបន់។

សមាជិករបស់IPACបានថ្លែងថា ខ្លួនសង្ឃឹមថា កិច្ចប្រជុំនានានាពេលអនាគតរបស់ខ្លួន នឹងមានការចូលរួមបន្ថែមទៀត ពីសំណាក់សមាជិកសភានៃ ប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ ប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វីក និងដៃគូប្រជាធិបតេយ្យផ្សេងៗទៀតតំបន់ ជាពិសេសសមាជិកសភាសហរដ្ឋ អាមេរិក អង់គ្លេស និងអឺរ៉ុប៕

http://ព័ត៌មានពីអង្គសភាអន្តរជាតិ ២៧-០៨-២២- មាស តូនី ប្រែសម្រួលពី៖ https://theprint.in/world/global-parliamentary-group-on-china-to-hold-conference-in-washington-next-month-2/1101483/?amp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`