លោក Vuong Dinh Hue (ស្តាំ) ក្នុងឱកាសទទួលបដិសណ្ឋារកិច្ចលោក Kim Tae-nyon
កាលពីថ្ងៃពុធ ទី២៤ សីហា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាម បានសម្តែងក្តីរីករាយចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាម និងសាធារណៈរដ្ឋកូរ៉េ(កូរ៉េ ខាងត្បូង) ក្នុងឱកាសទទួលបដិសណ្ឋារកិច្ចលោក Kim Tae-nyon ប្រធានក្រុមសមាជិកសភាមិត្តភាព កូរ៉េខាង ត្បូង-វៀតណាម នៅរដ្ឋធានីហាណូយ។ លោក Hue បានវាយតម្លៃខ្ពស់អំពីលទ្ធផល នៃកិច្ចប្រជុំ និងការផ្លាស់ប្តូរ រវាងក្រុមសមាជិកសភាមិត្តភាពទាំងពីរ ដោយចាត់ទុកសកម្មភាពជាក់ស្តែងក្នុងឱកាសរំលឹកខួបលើកទី៣០ នៃ ទំនាក់ទំនងការទូតទ្វេភាគីក្នុងឆ្នាំនេះ បានរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រ វៀតណាម-កូរ៉េខាងត្បូង និយាយរួមជាពិសេសទំនាក់ទំនងរវាងសភាទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះ លោក Kim បានរំលឹកពីដំណើរទស្សនកិច្ច នៅវៀតណាមរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Park Byeong-seug កាលពីឆ្នាំ២០២០ និងដំណើរទស្សនកិច្ចរបស់លោក Hue ទៅកាន់កូរ៉េខាងត្បូងកាលពីឆ្នាំ២០២១ ចំពេល មានការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលជាភស្តុតាងនៃទំនាក់ទំនងទ្វេភាគីដ៏ល្អ។ លោក Kim បានជម្រាបជូនភាគី ម្ចាស់ផ្ទះ អំពីកិច្ចប្រជុំការងារជាមួយក្រុមសមាជិកសភាមិត្តភាពវៀតណាម-កូរ៉េខាងត្បូង ដែលដឹកនាំដោយលោកស្រី Nguyen Thi Thanh ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-កូរ៉េខាងត្បូង….៕
https://en.vietnamplus.vn/nagovt-joint-conference-on-lawmaking-process/236031.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម