លោក Martin Romualdez ប្រធានសភាតំណាងនៃសាធារណរដ្ឋហ្វីលីពីន
លោក Martin Romualdez ប្រធានសភាតំណាងនៃសាធារណរដ្ឋហ្វីលីពីនបានអះអាងថា សំណើ ថវិកាជាតិឆ្នាំ២០២៣ នឹងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនហ្វីលីពីន ជាពិសេស ក្នុងពេលនៃជំងឺ រាតត្បាតជាសកលកូវីដ-១៩។ លោក Romualdez បានថ្លែងថា សភាក្នុងការអនុម័តថវិកាជាតិឆ្នាំក្រោយនឹង“ឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះតម្រូវការចាំបាច់របស់ប្រជាជន ជាពិសេសក្នុងការដោះស្រាយ ផលប៉ះពាល់នៃវិបត្តិសុខភាពដែលកំពុងបន្តកើតមាន បង្កើតការងារធ្វើច្រើនជាងមុន និងធានាបាននូវ សន្តិសុខស្បៀង”។
លោកប្រធានសភាតំណាងហ្វីលីពីនរូបនេះបានថ្លែងបន្តថា សេចក្តីព្រាងច្បាប់ថវិកានេះនឹងជាលទ្ធ ផលមួយនៃសភាតំណាងទាំងមូល ជាទីដែលក្រុមសំឡេងភាគច្រើននឹងស្តាប់ក្តីព្រួយបារម្ភរបស់ក្រុម សំឡេងភាគតិច ជាការពិតណាស់ យើងក្នុងនាមជាតំណាងរបស់ប្រជាជន ក៏នឹងដោះស្រាយនូវតម្រូវ ការរបស់ពួកគេ។ សេចក្តីព្រាងច្បាប់នេះ តំណាងនូវ “ក្តីសង្ឃឹមនៃអនាគត និងរបៀបវារៈដើម្បីវិបុលភាព នៅក្នុងប្រទេស”៕
https://mb.com.ph/2022/08/25/marcos-2023-budget-responsive-to-filipinos-needs-speaker-romualdez/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម