logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម ទទួលចួបឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំប្រទេសវៀតណាម
 

លោក Marc E. Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក និងលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម

រដ្ឋធានីហាណូយ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយម វៀតណាម បានទទួលចួបលោក Marc E. Knapper ឯកអគ្គ រដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសវៀតណាម។ លោកប្រធានរដ្ឋសភា រូបនេះបានថ្លែងថា សហរដ្ឋអាម៉េរិកគឺជាដៃគូដ៏សំខាន់បំផុតមួយរបស់វៀតណាម មិនត្រឹមតែជាដៃគូទ្វេភាគីទេ ប៉ុន្តែជាដៃគូតំបន់ និងសកល ផងដែរ។  លោក Hue បានអះអាងថា វៀតណាមចង់លើកកម្ពស់ចំណងទាក់ទងជាមួយសហរដ្ឋ អាម៉េរិកតាមគ្រប់ច្រកផ្លូវ រាប់ចាប់តាំងពី គណបក្សនយោបាយ រដ្ឋាភិបាល និងសភា ដើម្បីធ្វើការផ្លាស់ប្តូរ មនុស្ស និងមនុស្សទៅវិញទៅមក។

លោក Hue បានកោតសរសើរដល់ការរួមចំណែករបស់សមាជិកព្រឹទ្ធសភា និងសមាជិកសភាសហរដ្ឋអាម៉េរិកជាច្រើន ដើម្បីប្រក្រតីភាព និងការអភិវឌ្ឍនៃចំណងទាក់ទងវៀតណាម-សហរដ្ឋអាម៉េរិក ជាឧទាហរណ៍រួមមាន អតីតសមាជិកព្រឹទ្ធសភា សពលោក John McCain លោក John Kerry​ និងលោក Patrick Leahy ជាដើម។ លោក Hue បានស្នើឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកជួយលើកកម្ពស់ថែមទៀត នៃចំណងទាក់ទងរវាងសភាប្រទេសទាំងពីរ ដើម្បីឱ្យសមាមាត្រជាមួយនឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាម៉េរិក។

សម្រាប់ភាគីអាម៉េរិក​ លោក Knapper បានថ្លែងថា សមាជិកព្រឹទ្ធសភា និងសមាជិកសភាអាម៉េរិក មួយចំនួនបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង និងប្រាថា្នចង់ដើរតួនាទីក្នុងការលើកកម្ពស់មិនត្រឹមតែ ចំណងទាក់ទងរវាងអាម៉េរិក-វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ចង់លើកកម្ពស់ចំណង ទាក់ទងរវាងសភានៃប្រទេសទាំងពីរផងដែរ។ លោក Knapper បានជូនព័ត៌មានថា លោក Patrick Leahy នឹងបំពេញទស្សនកិច្ចវៀតណាម ជាថ្មីម្តងទៀត នៅចុងឆ្នាំ២០២២នេះ បន្ទាប់ពីនោះគឺមានលោក John Kerry។ លោកចង់  សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋសភា វៀតណាម ដើម្បីធានាជោគជ័យនៃដំណើរទស្សនកិច្ចសមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិកទាំងនោះ។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិករូបនេះ ឆ្លៀតក្នុងឱកាសនោះក៏បានបង្ហើបផងដែរថា សភាតំណាងសហរដ្ឋអាម៉េរិកកំពុងរៀបចំបង្កើតក្រុម មិត្តភាពសភាសហរដ្ឋអាម៉េរិក-វៀតណាម ដូចគ្នាទៅនឹង ក្រុមមិត្តភាពសភាវៀតណាម-សហរដ្ឋអាម៉េរិក ដែលបានបង្កើតនៅក្នុងរដ្ឋសភា វៀតណាមផងដែរ៕

http://ព័ត៌មានសភាអន្តរជាតិ ២៦-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.vietnamplus.vn/top-legislator-hosts-us-ambassador/236274.vnp

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`