logo logo
banner1
ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយការងារជាអាទិភាព
 

ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយការងារជាអាទិភាព

កាលពីថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយ ប្រជាជនចិន និងជាសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍គោលនយោបាយ ការងារជាអាទិភាពក្នុងប្រទេស។ ការអំពាវនាវរបស់លោក Yang បែបនេះ បានធ្វើឡើងក្នុងអំឡុងពេលនៃសុន្ទរកថាបិទកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍លើកទី២៣ នៃគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិននីតិកាលទី១៣។

លោក Yang បានថ្លែងថា ទោះបីជា ឥឡូវនេះប្រទេសជាតិកំពុងប្រឈមមុខនឹងស្ថានភាព ការងារស្មុគស្មាញ និងពិបាកយ៉ាងណាក៏ដោយ ក៏ចិនមានសេដ្ឋកិច្ចមួយរឹងមាំ មានទីផ្សារការងារធំ, មានគោលនយោបាយផ្សេងៗដែលជាឧបករណ៍ដើម្បីពង្រីកការងារ, ពង្រឹងគោលនយោបាយ, អង្គភាព-ស្ថាប័ន និងវប្បធម៌ ដើម្បីជំនះនូវការលំបាកនានា។

លោក Wang បានអំពាវនាវឱ្យអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការសម្រេចចិត្តពាក់ព័ន្ធនានារបស់គណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងបានទទូចឱ្យទីប្រឹក្សានយោបាយទាំងអស់រួមកម្លាំងគ្នាក្នុងការងារ និងការរំពឹងទុកលើស្ថិរភាពសេដ្ឋកិច្ច រួមទាំងការទប់ស្កាត់ភាពអត់ការងារធ្វើដែលកំពុងកើនឡើង។

លោក Wang បានលើកឡើងទៀតថា អាជ្ញាធរពាក់ព័ន្ធ​គួរតែលើកកម្ពស់ការសិក្សាស្រាវជ្រាវ និង ដាក់ចេញផែនការដើម្បីដោះស្រាយ ផលប៉ះពាល់រយៈពេលវែង ដែលបានកើតឡើងដោយសារការប្រែប្រួលឧស្សាហកម្ម បច្ចេកវិទ្យា​ និងប្រជាជនគ្រប់អាយុ ស្របពេលមានការលើកកម្ពស់គុណភាពកម្លាំងពលកម្មដើម្បីដោះស្រាយបញ្ហាការងារទាំងឡាយ៕

http://ព័ត៌មានសភាអន្តរជាតិ ២៦-០៨-២២- កែវ ធាវីប្រែសម្រួលពី៖ http://www.china.org.cn/china/2022-08/25/content_78388500.htm

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`