logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម ទទួលស្វាគមន៍សមាជិកសភាវ័យក្មេងជប៉ុន
 

លោក Vuong Dinh Hue ជួបសន្ទនាការងារជាមួយគណៈប្រតិភូយុវជននៃគណបក្ស LDP

កាលពីថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណ រដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញទទួលជួបសន្ទនាការងារជាមួយគណៈប្រតិភូយុវជននៃគណបក្ស ប្រជាធិបតេយ្យសេរី(LDP)នៃប្រទេសជប៉ុន ដែលដឹកនាំដោយលោក Suzuki Norikaru សមាជិកសភាតំណាងរាស្រ្ត និងលោក Sato Kei សមាជិកសភាក្រុមប្រឹក្សា និងជាប្រធានស្តីទីនៃក្រុមយុវជន។

លោក Hue បានចូលរួមអបអរសាទរដល់ LDP ចំពោះជ័យជម្នះដ៏ខ្លាំងក្លារបស់ខ្លួនក្នុងការបោះឆ្នោត ជ្រើសរើសសមាជិកសភាកាលពីខែកក្កដា ឆ្នាំនេះ ដោយបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ប្រធាន LDP និងលោកនាយករដ្ឋមន្ត្រី Kishida Fumio ប្រទេសជប៉ុននឹងសម្រេចបាន សមិទ្ធផលថ្មីៗកាន់តែច្រើន។ លោក Norikazu បានមានប្រសាសន៍ដឹងថា គណៈប្រតិភូបានធ្វើការជាមួយតំណាងក្រុមសមាជិកសភាវ័យក្មេងនៃ រដ្ឋសភាវៀតណាម និងគណៈកម្មាធិការមជ្ឈិមយុវជនកុម្មុយនិស្តហូជីមិញ(HCYU) ដើម្បីពិភាក្សា អំពីវិធានការពង្រឹងទំនាក់ទំនងរវាងយុវជន និងសមាជិកសភានៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោក Kei បានសង្កត់ធ្ងន់ថា ក្រុមយុវជនរបស់ LDP មានការខ្នះខ្នែងយ៉ាងខ្លាំងក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការ រវាងសមាជិកសភាវ័យក្មេង និងប្រជាជននៃប្រទេសទាំងពីរ និងនិស្សិតវៀតណាមនៅប្រទេសជប៉ុន។ ទន្ទឹម នឹងនោះ លោក Kei បានសង្កត់ធ្ងន់ថា ផ្នែកយុវជនរបស់ LDP មានការខ្នះខ្នែងយ៉ាងខ្លាំងក្នុងការជំរុញកិច្ច សហប្រតិបត្តិការរវាងសមាជិកសភាវ័យក្មេង និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងនិស្សិតវៀតណាមដែលកំពុងសិក្សានៅប្រទេសជប៉ុន។

ដោយយល់ស្របនឹងសំណើរបស់សមាជិកសភាវ័យក្មេង លោក Hue បានមានប្រសាសន៍ថា វៀត ណាមមានបំណងជំរុញទំនាក់ទំនងជាមួយ ជប៉ុនលើគ្រប់បណ្តាញរបស់បក្ស និងរដ្ឋ ព្រមទាំងការផ្លាស់ប្តូរ ប្រជាជននឹងប្រជាជន។ លោក Hue បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះ តួនាទីរបស់យុវជន និងសមាជិក សភាក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ជប៉ុន ដោយអះអាងថា រដ្ឋសភាវៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះ ការបង្កើនទំនាក់ទំនងរវាងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ ជាពិសេស​សមាជិក​សភា​វ័យ​ក្មេង។ លោក បានមានប្រសាសន៍បន្ថែមថា យុវជននៃ ប្រទេសទាំងពីរគួរតែបង្កើនដំណើរទស្សនកិច្ច និងសកម្មភាពចែក រំលែកបទពិសោធន៍ ក៏ដូចជាការរៀបចំកម្មវិធីយុវជន និងសិស្សានុសិស្សតាម កាលកំណត់ ជាពិសេសនៅឆ្នាំ ២០២៣ នៅពេលដែលប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត។ នេះ​ជា ​លើក​ទី​៤​ហើយ​ដែល LDP បញ្ជូន​សមាជិក​សភា​វ័យក្មេង​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម ៕

http://ព័ត៌មានសភាអន្តរជាតិ ២៥-០៨-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/top-legislator-welcomes-young-japanese-parliamentarians/236136.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`