លោក Wang Yang ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំថ្មីនៃសមាគមអ្នកស្នេហាជាតិ កាតូលិកចិន
កាលពីថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជា ជននៃសាធារណរដ្ឋប្រជាមានិតចិន បានទទួលជួបសន្ទនាការងារជាមួយថ្នាក់ដឹកនាំថ្មីនៃសមាគមអ្នកស្នេហាជាតិ កាតូលិកចិន និង the Bishops’ Conference of Catholic Church ក្នុងប្រទេសចិន។ លោក Wang សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មា ធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) បានអំពាវនាវឱ្យសហគមន៍កាតូលិកអនុវត្តន៍ឱ្យបាន ពេញលេញនូវគោលនយោបាយមូលដ្ឋានរបស់បក្សស្តីពីសាសនា។ លោក Wang ក៏បានអំពាវនាវដល់សហគមន៍ កាតូលិក ប្រមូលផ្តុំមេដឹកនាំកាតូលិក និងអ្នកជឿជុំវិញបក្ស ព្រមទាំងរដ្ឋាភិបាល ដើម្បីរួមចំណែកក្នុងការសម្រេច ឱ្យបាននូវភាពរស់រវើកដ៏អស្ចារ្យរបស់ប្រជាជាតិចិន…..៕
https://en.vietnamplus.vn/nagovt-joint-conference-on-lawmaking-process/236031.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម