logo logo
banner1
ស្ថានទូតចិនប្រចាំប្រទេសកាណាដាព្រមានចាត់វិធានការ បន្ទាប់ពី សមាជិកសភាកាណាដាប្រកាសគ្រោងធ្វើទស្សនកិច្ចនៅកោះតៃវ៉ា
 

ជំនួបរវាងលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា និងលោក Xi Jinping ប្រធានាធិបតីចិន នៅផ្ទះភ្ញៀវរបស់រដ្ឋ Diaoyutai ក្នុងរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២

ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកាណាដា បានចេញការព្រមានធ្ងន់ៗ                 មួយសប្តាហ៍ បន្ទាប់ពីសមាជិកសភាកាណាដាជាច្រើនរូប បានប្រកាសថា ខ្លួនគ្រោងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់នៅពេលខាងមុខនេះ។ លោកស្រី Judy Sgro ប្រធានក្រុមមិត្តភាពសភាកាណាដា-កោះតៃវ៉ាន់នៃសភាតំណាងកាណាដា បានថ្លែងប្រាប់សារព័ត៌មាន CBC News  កាលពីសប្តាហ៍មុនថា គណៈប្រតិភូសមាជិកសភាតំណាង និងសមាជិកព្រឹទ្ធសភាកាណាដា​ជាច្រើនរូប គ្រោងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់នៅខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

ខណៈពេលសមាជិកសភាកាណាដាជាច្រើនរូប បានធ្វើដំណើរកម្សាន្តនៅកោះតៃវ៉ាន់ កាលពីពេល ថ្មីៗនេះ នៅគ្រានោះក៏មានការព្រួយបារម្ភខ្លាំងដែរ អំពីហានិភ័យនៃដំណើរកម្សាន្តនៅកោះនេះ ដែលបាន ធ្វើឱ្យមានភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងឡើងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។ ស្ថានទូតចិននេះ បានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញបានពីទឹកដីរបស់ខ្លួន។

រដ្ឋាភិបាលទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មលើលោកស្រី Nancy Pelosi ប្រធានសភាតំណាង សហរដ្ឋអាមេរិក និងបានធ្វើសមយុទ្ធយោធានៅជុំវិញ កោះតៃវ៉ាន់ បន្ទាប់ពីលោកស្រី Pelosi បានធ្វើ ទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីដើមខែសីហា ឆ្នាំ២០២២ កន្លងទៅ។ ស្ថានទូតចិនដដែលនេះ បានឱ្យដឹងទៀតថា «ប្រទេសចិនបានបដិសេធយ៉ាងដាច់អហង្ការនូវរាល់ទម្រង់ណាមួយនៃការផ្លាស់ប្តូរទស្សនកិច្ច ជាផ្លូវការរវាងកោះតៃវ៉ាន់ និងប្រទេសនានាដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន»។  «ប្រទេសចិន នឹងចាត់វិធានការយ៉ាងម៉ឺតម៉ាត់ និងដោយមានប្រសិទ្ធភាពទៅលើ ប្រទេសណាមួយដែលប៉ុនប៉ងជ្រៀតជ្រែក ឬរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន»៕

http://ព័ត៌មានសភាអន្តរជាតិ ២៥-០៨-២២- កែវ ធាវី ប្រែសម្រួលពី៖ https://www.cbc.ca/news/politics/china-taiwan-canada-diplomatic-relations-parliamentarian-fall-trip-1.6560219



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`