logo logo
banner1
សភាជាន់ទាបរុស្ស៊ីបើកកិច្ចប្រជុំពិសេសមួយដើម្បីពិភាក្សាអំពី ការគម្រាមកំហែងលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia
 

រោងចក្រថាមពលនុយក្លេអ៊ែរនៅក្រុង Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន

 នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាសភាជាន់ទាបនៃសហព័ន្ធរុស្ស៊ី (State Duma Council) នឹងបើកកិច្ចប្រជុំ ពិសេសមួយ ពាក់ព័ន្ធនឹងស្ថានការណ៍នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំពិសេសនេះ សមាជិកសភាទាំងមូល នឹងពិភាក្សារកមធ្យោបាយបញ្ឈប់ ការប៉ុនប៉ងរបស់ប្រទេសអ៊ុយក្រែន ដើម្បីគ្រប់គ្រងរោងចក្រនេះ និងដើម្បីទប់ ស្កាត់គ្រោះមហន្តរាយ នុយក្លេអ៊ែរ។ កាលពីដើមខែសីហា ឆ្នាំ២០២២ នេះ រដ្ឋាភិបាលទីក្រុងមូស្គូបានដាក់ការទទួលខុសត្រូវលើរដ្ឋាភិបាល ទីក្រុងកៀវចំពោះការបាញ់កាំភ្លើងធនធ្ងន់នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រធំជាងគេនៅ តំបន់អឺរ៉ុប។ ការចោទប្រកាន់នេះ ត្រូវបានច្រានចោលដោយរដ្ឋាភិបាលទី ក្រុងកៀវ។ ទោះបីជាបុគ្គលិកអ៊ុយក្រែននៅបន្តទទួលខុសត្រូវលើប្រតិបត្តិការ របស់រោងចក្រនេះ ក៏ដោយ ក៏រោងចក្រនេះនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីដដែល ជាមួយនឹងវត្តមានយោធារុស្ស៊ីជាច្រើន នាក់ទៀត ចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក។ បន្ទាប់ពីការចោទប្រកាន់នេះ រដ្ឋាភិបាលទីក្រុងមូស្គូបាន បញ្ជូនគ្រឿងយោធូបករណ៍យោធាបន្ថែមទៀត ទៅកាន់តំបន់នោះ៕

https://www.foreignbrief.com/daily-news/russian-state-duma-discusses-threat-to-zaporizhzhia-plant/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`