logo logo
banner1
សភាថៃ អនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣
 

ទិដ្ឋភាពទូទៅក្នុងសភាតំណាងនៃព្រះរាជាណាចក្រថៃ

ប​ន្ទាប់ពីការពិភាក្សាដេញដោលអស់រយៈពេល ៥ថ្ងៃ សេចក្តីព្រាងច្បាប់ថវិកាជាតិដែលមានទំហំទឹក ប្រាក់  ៣.១៨៥លានលានបាត ទទួលបានការអនុម័តគាំទ្រក្នុងការពិនិត្យ-ពិភាក្សាលើកចុងក្រោយ នៅក្នុង សភាជាន់ទាបនៃព្រះរាជាណាចក្រថៃ ដោយសំឡេងគាំទ្រ ២៥៨ ទល់នឹង ១៨០សំឡេង។ បន្ទាប់ពីនោះ សេចក្តីព្រាងច្បាប់ខាងលើនឹងបញ្ជូនទៅកាន់ព្រឹទ្ធសភា ដើម្បីស្នើសុំការអនុម័ត ក្នុងរយៈពេល ២០ថ្ងៃ។  នីតិវិធីនៃការអនុម័តសេចក្តីព្រាងច្បាប់ ដែលចាំបាច់ត្រូវតែអនុវត្តន៍នៅឆ្នាំសារពើពន្ធបន្ទាប់ ដែលចាប់ផ្តើម ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នោះ ធ្វើឡើងដោយលេខាធិការដ្ឋានគណៈរដ្ឋមន្រ្តីថៃ។

លោក Traisuree Traisoranakul អនុប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ នៃការិយាល័យនាយក រដ្ឋមន្រ្តី បានថ្លែងថា លោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha បានថ្លែងអំណរគុណដល់សភាតំណាង ថៃចំពោះការអនុម័តគាំទ្រសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់នេះនឹងត្រូវបាន ចំណាយយ៉ាងមានប្រសិទ្ធភាព ដើម្បីវឌ្ឍនភាពជាតិ និងពង្រឹងសេដ្ឋកិច្ចជាតិ បន្ទាប់ពីរងផលប៉ះពាល់ ដោយសារ​តែជំងឺរាតត្បាតជាសកលកូវីដ-១៩។ សេចក្តីព្រាងច្បាប់ថវិកាជាតិ ក៏នឹងផ្តោតលើឧត្តម   ប្រយោជន៍ជាតិ និងប្រជាជនផងដែរ…៕

https://www.thaipbsworld.com/thailands-parliament-has-passed-the-2023-budget-bill/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`