ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភានៃរដ្ឋលីប៊ី
លោក Fathi Bashagha នាយករដ្ឋមន្រ្តីចាត់តាំង នៃរដ្ឋាភិបាលដែលគាំទ្រដោយសភានៃរដ្ឋលីប៊ី បានអំពាវនាវដល់លោកនាយករដ្ឋមន្រ្តី Abdul-Hamed Dbeibah ដែលមានមូលដ្ឋាននៅទីក្រុង Tripoli ឱ្យប្រគល់អំណាចដោយសន្តិវិធី។ លោក Bashagha បានអំពាវនាវដល់លោក Dbeibah ត្រូវរកមធ្យោ បាយឆ្ពោះទៅសន្តិភាព និងចៀសវាងសង្រ្គាម។ នៅក្នុងលិខិតផ្ញើទៅកាន់លោក Dbeibah លោក Basha gha បានថ្លែងថា “នេះគឺជា ភាពស្មោះត្រង់ និងស្នេហាជាតិ ហើយយើងទន្ទឹងរង់ចាំការឆ្លើយតបតាមបែប អ្នកស្នេហាជាតិ ដើម្បីគោរពដល់ឧត្តមប្រយោជន៍ជាតិ”។
លោក Dbeibah បានច្រានចោលការអំពាវរបស់លោក Bashagha ក្នុងការប្រគល់អំណាច និងបាន ស្នើឱ្យរកមធ្យោបាយទៅកាន់ការបោះឆ្នោត ជំនួសឱ្យការធ្វើរដ្ឋប្រហារយោធា។ គួរបញ្ជាក់ផងដែរថា ប្រទេស លីប៊ីគ្រាបច្ចុប្បន្ន កំពុងជាប់គាំងនយោបាយ។ សភាតំណាងលីប៊ីដែលមាន មូលដ្ឋាននៅភាគខាងកើត បានដកសេចក្តីទុកចិត្តពីរដ្ឋាភិបាលរួបរួមជាតិរបស់លោក Dbeibah នៅក្នុងទីក្រុង Tripoli និងបានបោះ ឆ្នោតនៅក្នុងខែមីនា ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយដឹកនាំដោយលោក Bashagha។ លោក Dbeibah បាន ច្រានចោលការបោះឆ្នោតខែមីនា និងបានថ្លែងថា លោកនឹងផ្ទេរអំណាច ទៅឱ្យរដ្ឋាភិបាលដែលជាប់ឆ្នោត តែប៉ុណ្ណោះ…៕
https://english.news.cn/20220825/a36cc474907d437daca3b54e1bd41e4a/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម