ប្រធានសភាប្រទេសអាមេនីធ្វើបាឋកថាជូននិស្សិតពាក់ព័ន្ធនឹងការតម្រង់ទិសវិជ្ជាជីវៈ និងជីវិតនយោបាយ
កាលពីថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ លោក Alen Simonyan ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាមេនី បានធ្វើបាឋកថាជូននិស្សិតជាច្រើនរូប ដែលបានចូលរួមក្នុងកម្មវិធីរដូវក្តៅ (កម្មវិធីសិក្សាពេលវិស្សមកាល របស់សភា) ក្រោមប្រធានបទស្តីពី ឥរិយាបថរបស់អ្នកនយោបាយ។ ក្នុងអំឡុងពេលធ្វើបាឋកថាប្រកប ដោយបរិយាកាសរីករាយនោះ លោក Alen Simonyan បានលើកយកសៀវភៅសិក្សា និងឧទាហរណ៍ ជាក់ស្តែងរបស់ឥស្សរជននយោបាយសំខាន់ៗមួយចំនួន ដែលបានទទួលការវាយតម្លៃជាវិជ្ជមាន និងដែលត្រូវ បានបដិសេធ។ ខណៈពេលពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹងការតម្រង់ទិសវិជ្ជាជីវៈ ភាគច្រើនៃនិស្សិតទាំងអស់នោះ គឺចង់សិក្សាលើមុខជំនាញវិជ្ជាជីវៈផ្នែកច្បាប់, សេដ្ឋកិច្ច និងជំនាញវិទ្យាសាស្ត្រនយោបាយ ដែលខ្លួនពេញ ចិត្តនៅពេលអនាគត៕
http://www.parliament.am/news.php?cat_id=2&NewsID=17161&year=2022&month=08&day=23&lang=eng
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម