logo logo
banner1
សភាប្រទេសអ៊ុយក្រែនស្នើសេចក្តីស្នើច្បាប់មួយចំនួនពាក់ព័ន្ធសហគមន៍ជាតិ និងឋានៈរបស់ប្រជាជនម្ចាស់ស្រុកឧបទ្វីបគ្រីមៀ
 

លោក Ruslan Stefanchuk ប្រធានសភាប្រទេសអ៊ុយក្រែន

លោក Ruslan Stefanchuk ប្រធានសភាប្រទេសអ៊ុយក្រែន (Verkhovna Rada) បានប្រកាសអំពី ការស្នើសេចក្តីស្នើច្បាប់ជាច្រើនពាក់ព័ន្ធ​សហគមន៍​ជាតិ និងឋានៈរបស់ប្រជាជនម្ចាស់ស្រុកគ្រីមៀ ហើយគ្រោងនឹងបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីស្នើច្បាប់ស្តីពី យុទ្ធសាស្ត្រសើរើ និងការធ្វើសមាហ រណកម្មឧបទ្វីបគ្រីមៀឡើងវិញ ដែលកំពុងត្រូវបានកាន់កាប់ដោយសហព័ន្ធរុស្ស៊ី។ ការថ្លែងបែបនេះរបស់ប្រធានសភា​អ៊ុយក្រែន​បានធ្វើឡើងក្នុងអំឡុងពេលនៃសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី២ នៃវេទិកាស្តីពី ប្រជាជនឧបទ្វីបគ្រីមៀ នេះបើតាមសេចក្តីរាយការណ៍​របស់សារព័ត៌មាន Ukrinform។

លោក Stefanchuk បានកត់សម្គាល់ថា «យើងកំពុងដំណើរការតាក់តែងសេចក្តីស្នើច្បាប់មួយចំនួន ដើម្បីធានាការគាំទ្រដល់អ្នកដែលបានទទួលរង​គ្រោះពីការឈ្លានពានរបស់រុស្ស៊ី។ យើង នឹងពិនិត្យ ពិភាក្សាពិសេស លើសេចក្តីស្នើច្បាប់មួយចំនួនពាក់ព័ន្ធសហគមន៍ជាតិ និងសេចក្តីស្នើច្បាប់​ស្តីពី​ ឋានៈរបស់ប្រជាជនម្ចាស់ស្រុកឧបទ្វីបគ្រីមៀ ហើយនៅពេលដ៏ខ្លីខាងមុខនេះ សភានឹងបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើយុទ្ធសាស្ត្រសើរើ និងការធ្វើសមាហរណកម្មឧបទ្វីបគ្រីមៀឡើងវិញ»។

លោក Stefanchuk បានរំលឹកឡើងវិញថា កាលពីឆ្នាំ២០២១ សភាអ៊ុយក្រែន បានអនុម័តច្បាប់មួយស្តីពី ប្រជាជនម្ចាស់ស្រុក និងច្បាប់មួយចំនួន​របស់សភា ដែលបានលុបចោលច្បាប់ស្តីពី ការបង្កើតតំបន់រដ្ឋបាលពិសេសក្នុងឧបទ្វីបគ្រីមៀ។ លើសពីនេះទៀត លោក Stefanchuk បានកត់សម្គាល់ថា ច្បាប់ មួយចំនួនដែលមានគោលបំណងការពារសង្គម និងភាពស្របច្បាប់របស់ប្រជាពលរដ្ឋដែលបានបាត់បង់សិទ្ធិសេរីភាព​របស់ខ្លួន ដោយសារការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន  ក៏នឹងត្រូវសភាលើកយកមកពិនិត្យពិភាក្សាផងដែរ៕

http://ព័ត៌មានសភាអន្តរជាតិ ២៤-០៨-២២- កែវ ធាវី ប្រែសម្រួលពី៖ https://cablefreetv.org/the-rada-develops-laws-on-national-communities-and-the-status-of-the-crimean-tatar-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`