លោក Trevor Mallard ប្រធានសភាតំណាងនូវែលសេឡង់
លោក Trevor Mallard ប្រធានសភាប្រទេសនូវែលសេឡង់នឹងលាលែងតំណែងជាផ្លូវការនៅល្ងាច ថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២នេះ។ ការលាលែងដែលគេរំពឹងទុកជាយូរមកហើយ ត្រូវបានអគ្គ ទេសាភិបាលទទួលយក។ អនុប្រធានសភាបច្ចុប្បន្នលោក Adrian Rurawhe ទំនងខ្លាំងបំផុតថានឹងចូល ជំនួសតំណែងលោក Mallard។ គណបក្សពលករបានបង្ហាញយ៉ាងច្បាស់ថា បានត្រៀមរៀបចំឱ្យលោក Rurawhe កាន់តួនាទីមួយនេះប៉ុន្មានខែមកហើយ។
ការលាលែងរបស់លោក Mallard បានកើតមានឡើងនៅពេលដែលលោកស្រី Nanaia Mahuta រដ្ឋមន្រ្តីក្រសួងការបរទេសនូវែលសេឡង់បាន ប្រកាសជាផ្លូវការពីតំណែងការទូតរបស់លោក ជាឯកអគ្គរាជ ទូតថ្មីប្រចាំសាធារណរដ្ឋអៀរឡង់។ លោក Mallard ជាប្រធានសភាតំណាង នូវែលសេឡង់ ចាប់តាំងពីឆ្នាំ ២០១៧មក និងជាសមាជិកសភាអស់រយៈពេល ៣៥ឆ្នាំ។ លោក Mallard ត្រូវគេរំពឹងថានឹងចូលកាន់ តួនាទីរបស់លោកជាផ្លូវការ នៅក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខនេះ…៕
https://www.rnz.co.nz/news/political/473353/speaker-of-the-house-trevor-mallard-to-formally-step-down-on-wednesday-afternoon
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម