logo logo
banner1
សមាជិកសភាកូរ៉េខាងត្បូង ស្នើសេចក្តីព្រាងច្បាប់បង្កើតក្រុមប្រឹក្សាពិសេសមួយ ដើម្បីស៊ើបអង្កេតការចោទប្រកាន់ពាក់ព័ន្ធនឹងជំទាវទី១
 

លោក Kim Yong-min សមាជិកសភាគណបក្សប្រជាធិបតេយ្យ(DP)

សមាជិកសភាមកពីគណបក្សប្រឆាំងធំជាងគេនៅក្នុងសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) គឺគណបក្សប្រជាធិបតេយ្យ(DP)មួយក្រុម បានស្នើសេចក្តីព្រាងច្បាប់មួយផ្តល់សិទ្ធិអំណាចដល់ក្រុមប្រឹក្សាពិសេសដើម្បីស៊ើបអង្កេតលើការចោទប្រកាន់ពាក់ព័ន្ធនឹងជំទាវទី១ កូរ៉េខាងត្បូង Kim Keon-hee រួមមាន ការលូកដៃចូលទីផ្សារភាគហ៊ុន និងការក្លែងបន្លំវិញ្ញាបនបត្រអប់រំ។

ក្រុមអគ្គរដ្ឋអាជ្ញា កំពុងស៊ើបអង្កេតលើប្រធានក្រុមហ៊ុន Deutsch Motors Inc. ដែលជាឈ្មួញលក់រថយន្តម៉ាក BMW នៅក្នុងប្រទេសកូរ៉េ ខាងត្បូង ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានប្រមូលផ្តុំតួអង្គដែលមានឥទ្ធិពលលើទីផ្សារ រួមទាំង ជំទាវទី១ផង ដើម្បីបង្កើនតម្លៃភាគហ៊ុនរបស់ ក្រុមហ៊ុនខ្លួន ចាប់ផ្តើមក្នុងខែធ្នូ ឆ្នាំ២០០៩ ប្រហែលជា ៣ឆ្នាំ។ ជំទាវទី១ កូរ៉េខាងត្បូងក៏ប្រឈមផងដែរពីបទសង្ស័យថា បានប្រើប្រាស់ឯកសារ ក្លែងក្លាយលើការសិក្សា និងប្រវត្តិការងាររបស់លោកស្រី  ក្នុងប្រវត្តិរូបសង្ខេបជាច្រើន ក្នុងនោះរួមទាំង ការសុំធ្វើជាគ្រូបង្រៀននៅ សាកលវិទ្យាល័យ Kookmin ដែលនៅទីបំផុតលោកស្រីទទួលបាន ជោគជ័យ នៅក្នុងឆ្នាំ២០១៤។

លោក Kim Yong-min សមាជិកសភាកូរ៉េខាងត្បូង និងសមាជិកសភាគណបក្ស ​DP ១១រូប ផ្សេង ទៀត រួមទាំងសមាជិកសភាឯករាជ្យ ១រូបផង បានដាក់សំណើបង្កើតក្រុមប្រឹក្សាឯករាជ្យមួយ ដោយអះអាង ថា ការនាំយកលោកស្រី Kim Keon-hee មកកាត់ទោស គឺធ្វើបានយ៉ាងងាយស្រួល ព្រោះលោកស្រី គឺជាជំទាវទី១។ កាលពីថ្ងៃអង្គារ លោក Jin Sung-joon អនុប្រធានក្រុមសមាជិកសភាគណបក្ស ​DP បានព្រលយពាក្យប្រាប់ពី លទ្ធភាពដែលគណបក្សនឹងជំរុញឱ្យមានការស្រុះស្រួលគ្នាលើស៊ើបអង្កេតពិសេស បើទោះបី ជាមានសមាជិកសភាខ្លះបានស្នើឱ្យមានការ ប្រុងប្រយ័ត្នជាងមុនចំពោះកិច្ចការមួយនេះ។

គណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន(​PPP) បានជំទាស់នឹងសេចក្តីព្រាងច្បាប់ មួយនេះ ដោយបានហៅសេចក្តីព្រាងច្បាប់នេះថាជា “ការវាយប្រហារនយោបាយ”។ លោក Kweon Seong  dong ប្រធានក្រុមសមាជិកសភាគណបក្ស PPP បានថ្លែងថា  “គោលបំណងរបស់គណបក្ស DP គឺជំរុញឱ្យសភាប្រកួតគ្នាស៊ីសាច់ហុតឈាម… ពួកគេព្យាយាមធ្វើឱ្យទឹកកខ្វក់ ក្នុងពេលដែលអតីតបេក្ខជនប្រធានា ធិបតីរបស់ពួកគេ គឺលោក Lee Jae-myung និងភរិយាកំពុងប្រឈមនឹងការស៊ើបអង្កេតពាក់ព័ន្ធនឹងការចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយ”៕

http://ព័ត៌មានសភាអន្តរជាតិ ២៤-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20220823005500315?section=search



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`