logo logo
banner1
ការបោះឆ្នោតជ្រើសតាំងសមាជិកសភាស៊ុយអែតនឹងធ្វើឡើងនាពេលខាងមុខ
 

លោកស្រី Magdalena Andersson នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រស៊ុយអែត

ប្រទេសស៊ុយអែតនឹងធ្វើការបោះឆ្នោតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីបោះឆ្នោតជ្រើសតាំង សមាជិកសភានីតិកាលថ្មីនៃ ព្រះរាជាណាចក្រស៊ុយអែត ក្នុងអ្វីដែលគេរំពឹងថានឹងជាការប្រកួតប្រជែងគ្នា ដ៏ស្វិតស្វាញមួយ រវាងក្រុមគណបក្សកាន់អំណាចនិយមឆ្វេង និងក្រុមគណបក្សប្រឆាំងនិយមស្តាំ ដើម្បី បង្កើតរដ្ឋាភិបាលបន្ទាប់មួយ។

លោកស្រីនាយករដ្ឋមន្រ្តី Magdalena Andersson នៃគណបក្សសង្គមប្រជាធិបតេយ្យដែលធ្វើយុទ្ធនាការកម្មវិធីកែលម្អគុណភាពសុខុមាលភាព ស៊ុយអែត បានអនុម័តឱ្យប្រើប្រាស់នូវថាមពលកកើតឡើងវិញ ច្រើនជាងមុន និងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋ ក្នុងក្តីសង្ឃឹមថាដើម្បីបានបន្ត កាន់អំណាច ៨ឆ្នាំ តាម បញ្ញត្តិរបស់គណបក្សលោកស្រី។ សភានីតិកាលបច្ចុប្បន្ន បានគណបក្សនយោបាយចំនួន ៨ ដោយគណ បក្សនិយមឆ្វេងមាន ៤ និងគណបក្សស្តាំនិយមមាន ៤ដូចគ្នា ដែលធ្វើឱ្យរដ្ឋាភិបាលសំឡេងភាគតិច ទំនង ជានឹងកើតមានឡើង និងបង្ខំឱ្យអ្នកណាក៏ដោយដែលក្លាយជា នាយករដ្ឋមន្រ្តីត្រូវពឹងផ្អែកលើនយោបាយ សម្របសម្រួលជាមួយក្រុមគណបក្សដែលមានគំនិតដូចខ្លួន។ គណបក្សនយោបាយនានាត្រូវតែធានាបាន សំឡេងឆ្នោតយ៉ាងហោចណាស់ ៤% ទើបអាចទទួលបានអាសនៈណាមួយនៅក្នុងសភា…៕

https://www.euronews.com/2022/08/22/sweden-election-opinion



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`