រូបភាពសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
ដ្ឋធានីប៊ែឡាំង៖ កាលពីថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ សារព័ត៌មានអាល្លឺម៉ង់ Build បាន រាយការណ៍ថា អ្នកនយោបាយគណបក្ស ប្រឆាំងក្នុងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ជាច្រើនរូប កំពុងតស៊ូមតិដើម្បីហាមឃាត់ការចេញទិដ្ឋាការ Schengen សម្រាប់ពលរដ្ឋសហព័ន្ធរុស្ស៊ី។ សមាជិកសភាអឺរ៉ុប និងជាសមាជិកសភាមកពីគណបក្សប្រឆាំងគឺគណបក្សបង្រួបបង្រួបប្រជាធិបតេយ្យគ្រិស្តសាសនិក (CDU) ១រូប គឺលោក Dennis Radtke បានថ្លែងថាប្រាប់សារព័ត៌មានខាងលើថា លោកជឿថា “យើងមិនអាចទទួលយកបានឡើយដែលពលរដ្ឋរុស្ស៊ី ធ្វើដំណើរកំសាន្ត វិស្សមកាលមកកាន់អឺរ៉ុប ហើយដើរចាយប្រាក់របស់ពួកគេ ធ្វើដូចជាគ្មានរឿងអ្វីកើតមានឡើង”។
សមាជិកសភាអាល្លឺម៉ង់ ១រូបទៀត មកពីគណបក្សរួបរួមសង្គមគ្រឹស្តសាសនិក(SCU)គឺលោកស្រី Andrea Lindholz ដែលជាគណបក្ស ជាដៃគូជាមួយគណបក្ស CDU បានបន្ទរតាមគំនិតមួយនេះ។ សារព័ត៌មាន Bild បានស្រង់សម្តីរបស់លោកស្រី Lindholz ថា “រដ្ឋាភិបាល សហព័ន្ធអាល្លឺម៉ង់មិនគួរដើរផ្ទុយទៅនឹងដៃគូអឺរ៉ុបរបស់យើងជាថ្មីម្តងទៀតឡើយ: ការចេញទិដ្ឋាការទេសចរណ៍សម្រាប់ពលរដ្ឋរុស្ស៊ី គួរតែបញ្ឈប់។ វាគឺជាការហៀបនឹងបញ្ជូនសញ្ញាមួយដ៏ច្បាស់លាស់ទៅកាន់ប្រជាពលរដ្ឋរុស្ស៊ី”។ លោក Jurgen Hardt អ្នកនាំពាក្យគោល នយោបាយការបរទេសរបស់ក្រុមសមាជិកសភាគណបក្ស SDU/SCU ក៏បាន ស្នើហាមឃាត់ទេសចរណ៍រុស្ស៊ីចូលក្នុងអឺរ៉ុបផងដែរ ប៉ុន្តែលោកចង់និយាយថា ដាក់ចូលក្នុងបញ្ជីខ្មៅសម្រាប់តែជនទាំងឡាយណា ដែលមានទំនាក់ទំនងជាមួយមន្រ្តីជាន់ខ្ពស់រុស្ស៊ីតែប៉ុណ្ណោះ។
លោក Hardt បានសង្កត់ធ្ងន់ថា ការហាមឃាត់ពលរដ្ឋរុស្ស៊ីទាំងអស់ ដែលមិនទទួលខុសត្រូវសម្រាប់ ហេតុការណ៍នៅក្នុងប្រទេសអ៊ុយក្រែន នឹងមិនសមហេតុផលទេ។ ប្រជាពលរដ្ឋរុស្ស៊ីគួរតែមិនមែនជាសត្រូវនោះឡើយ។ សំណើឡើងខាងលើ កំពុងមានការកើនឡើង ដើម្បីឱ្យ គណៈកម្មការអឺរ៉ុបហាមឃាត់ទេចរណ៍ រុស្ស៊ីចូលក្នុងតំបន់គ្មានព្រំដែនរបស់សហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការពិសេសរបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន។ បារាំង និងអាល្លឺម៉ង់ មកទល់ពេលនេះបានច្រានចោលការគាំទ្រគំនិតផ្តួចផ្តើមនេះរបស់បណ្តារដ្ឋក្នុងតំបន់បាល់ទិក និងអឺរ៉ុបកណ្តាល។ ប៉ុន្តែបញ្ហាមួយនេះនឹងស្ថិតក្នុងរបៀបវាៈរបស់កិច្ចប្រជុំរដ្ឋមន្រ្តីសហភាពអឺរ៉ុប ដែលនឹងធ្វើឡើងនៅក្នុងរដ្ឋធានីប្រាកនៃ សាធារណរដ្ឋឆែកនៅថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ៕
http://ព័ត៌មានសភាអន្តរជាតិ ២៣-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/german-opposition-calls-for-visa-ban-for-russ-1550431.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម