logo logo
banner1
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកោះសូឡូម៉ុងចូលរួមវេទិកាសមាជិកសភា តំបន់អាស៊ី-ប៉ាស៊ីហ្វិចស្តីពី បញ្ហាសុខភាពសកលលើកទី៦
 

វេទិកាសម្រាប់ប្រទេសដែលមានសិទ្ធិអំណាចសម្រេចលើបញ្ហាសុខភាពក្រោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈសកម្មភាពរួមដែលត្រូវបានអនុវត្តន៍ដោយក្រសួងជំនាញនៃប្រទេសផ្សេងៗ

លោកវេជ្ជបណ្ឌិត Culwick Togamana រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក Peter Kenilorea សមាជិកសភា និងលោក Gregory Jilini អនុរដ្ឋមន្ត្រីក្រសួងថែទាំសុខភាពសាធារណៈនៃកោះសូឡូម៉ុង(រដ្ឋស្ថិតក្រោមចំណុះចក្រភពអង់គ្លេស) បានធ្វើដំណើរទៅកាន់រដ្ឋធានីសេអ៊ូលនៃ សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ទីដែលក្រុមរបស់ខ្លួនត្រូវចូលរួមក្នុងវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិចស្តីពី សុខភាពសកល (the 6th Asia Pacific Parliamentarian Forum on Global Health, APPFGH) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ខាងមុខ។

វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិចស្តីពី សុខភាពសកលលើកទី៦ នេះ គឺជាវេទិកាមួយសម្រាប់ សមាជិកសភានៃប្រទេសនានាធ្វើការផ្លាស់ប្តូរ មតិយោបល់គ្នា, ការស្វែងរកការគាំទ្រផ្នែកនយោបាយ, ការពង្រឹងសមត្ថភាព និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការជំរុញសកម្មភាព ការងារសុខាភិបាល ប្រកបដោយចីរភាព។ វេទិកានេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥ ដែលមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការសុខភាព ពិភពលោក (WHO), ហើយត្រូវបានបើកទ្វារចំហសម្រាប់ប្រទេសចំនួន ៣០ ដែលរួមមាន សមាជិករដ្ឋនៃតំបន់ប៉ាស៊ីប៉ាស៊ីហ្វិចភាគខាងលិច និងសមាគមប្រជាតិអាស៊ីអាគ្នេយ៍។

វេទិកាខាងលើនេះ សំដៅលើប្រទេសដែលមានសិទ្ធិអំណាចសម្រេចលើបញ្ហាសុខភាពក្រោមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព  តាមរយៈ សកម្មភាពរួមដែលត្រូវបានអនុវត្តន៍ដោយក្រសួងជំនាញនៃប្រទេសផ្សេងៗ។ កិច្ចប្រជុំលើកទី៦ នៃវេទិកា​​​នេះ នឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយ គណៈកម្មាធិការសុខា ភិបាល និងសុខុមាលភាព នៃរដ្ឋសភាកូរ៉េខាងត្បូង ជាមួយនឹងការគាំទ្រពីវេទិកាសមាជិកសភាស្តីពី  សុខភាពសកល និងការិយាល័យតំបន់នៃអង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិចខាងលិច ក្នុងរដ្ឋធានីសេអ៊ូល ពីថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២២ ក្រោមមូលបទៈ ការពង្រឹងសន្តិសុខសុខាភិបាល​ និងការកសាងភាពរឹងមាំសម្រាប់ពេលអនាគត។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំរយៈពេល ២ ថ្ងៃ នេះ លោកវេជ្ជបណ្ឌិត Togamana ត្រូវបានគេរំពឹងថា នឹងធ្វើបទអន្តរាគមន៍មួយលើប្រធានបទស្តីពី ការពង្រឹងការត្រៀមខ្លួនសម្រាប់ពេលអនាគតៈ ការវិនិយោគលើប្រព័ន្ធសុខាភិបាលមួយរឹងមាំ៕

http://ព័ត៌មានសភាអន្តរជាតិ ២៣-០៨-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.solomontimes.com/news/health-minister-attends-the-6th-asia-pacific-parliamentarian-forum-on-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`