logo logo
banner1
សមាជិកសភាអ៊ីរ៉ង់ ធ្វើទស្សនកិច្ចនៅប្រទេសតាហ្ស៊ីគីស្ថាន
 

សមាជិកសភាអ៊ីរ៉ង់ទាំង ៤រូប ត្រូវបានទទួលស្វាគមន៍នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន

គណៈប្រតិភូសមាជិកសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានធ្វើដំណើរទៅកាន់សាធារណរដ្ឋតាហ្ស៊ី គីស្ថាន ដើម្បីស្វែងរកផែនការសម្រាប់ កិច្ចសហប្រតិបត្តិការសភាកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ។

សមាជិកសភាអ៊ីរ៉ង់ ៤រូប ដែលតំណាងឱ្យក្រុមមិត្តភាពសភាអ៊ីរ៉ង់-តាហ្ស៊ីគីស្ថាន បានធ្វើដំណើរទៅ កាន់រដ្ឋធានីឌូស្ហាន់បេ តបតាមការអញ្ជើញរបស់ លោក Rustam Emomali ប្រធានរដ្ឋសភានៃប្រទេសតាហ្ស៊ីគីស្ថាន។ សមាជិកសភាអ៊ីរ៉ង់នឹងជួបប្រជុំពិភាក្សាការងារជាមួយសមាជិក សភាតាហ្ស៊ីគីស្ថាន និង មន្ត្រីរដ្ឋាភិបាល ព្រមទាំងជនជាតិអ៊ីរ៉ង់ដែលរស់នៅក្នុងប្រទេសអាស៊ីកណ្តាលមួយនេះ។ សមាជិកនៃគណៈ ប្រតិភូត្រូវបានគេរំពឹងថានឹងថ្លឹងថ្លែងផែនការក្នុងដំណើរទស្សនកិច្ច សម្រាប់ការលើកកម្ពស់ទំនាក់ទំនងសភា និងការសម្របសម្រួល កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌រវាងប្រជាជាតិទាំងពីរ។ កាលពីខែឧសភា លោក Emomali Rahmon ប្រធានាធិបតីនៃ សាធារណរដ្ឋតាហ្ស៊ីគីស្ថាន បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរដ្ឋធានីតេហេរ៉ង់ និងបានចុះហត្ថលេខាលើឯកសារចំនួន ១៧ ស្តីពីកិច្ច សហប្រតិបត្តិការលើវិស័យផ្សេងៗជាមួយប្រទេសអ៊ីរ៉ង់។

នៅក្នុងជំនួបសន្ទនាការងារជាមួយសមភាគីតាហ្ស៊ីគីស្ថាននៅក្នុងរដ្ឋធានីតេហេរ៉ង់ លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់បានជំរុញថា អាជ្ញាធរអ៊ីរ៉ង់ និងតាហ្ស៊ីគីស្ថានគួរតែរក្សាកិច្ចប្រជុំទៀងទាត់ និងការចរចាទ្វេភាគី ដើម្បីស្វែងរកទំនាក់ទំនងប្រកបដោយនិរន្តរភាព និង​ទំនាក់ទំនង​រួម​រវាង​ប្រទេសនិយាយ ​ភាសា​ពែក​ទាំងពីរ ​ក្នុង​របៀប​ដែល​ទំនាក់ទំនង​នឹង​ប្រែក្លាយ​ទៅជា​គំរូ​ក្នុង​តំបន់ ៕

http://ព័ត៌មានសភាអន្តរជាតិ ២៣-០៨-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.tasnimnews.com/en/news/2022/08/22/2761942/iranian-mps-in-tajikistan-to-broaden-parliamentary-ties



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`