logo logo
banner1
រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម ធ្វើសន្និសីទរួមស្តីពីដំណើរការបង្កើតច្បាប់
 

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ថ្លែងមតិយោបល់ក្នុងសន្និសីទកាលពីថ្ងៃទី២២ សីហា

កាលពីថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃសាធារណរដ្ឋវៀតណាម និងរដ្ឋាភិបាល បានធ្វើសន្និសីទរួមគ្នានៅរដ្ឋធានីហាណូយ ដើម្បីពិនិត្យវឌ្ឍនភាពនៃកម្មវិធីបង្កើតច្បាប់ និងបទ ប្បញ្ញត្តិក្នុងអាណត្តិទី១៥។ មន្ត្រីមកពីក្រសួង វិស័យ ស្ថាប័នមជ្ឈិម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានរាយការណ៍អំពីការអនុវត្តភារកិច្ចក្រោមផែន ការរបស់គណៈកម្មាធិការអចិន្ត្រៃយ៍លេខ ៨១/KH-UBTVQH15 ដើម្បីអនុវត្តសេចក្តីសន្និដ្ឋានរបស់ការិយាល័យ នយោបាយលេខ ១៩-KL/TW ស្តីពីការតម្រង់ទិសសម្រាប់កម្មវិធីបង្កើតច្បាប់ និងបទប្បញ្ញត្តិក្នុងអាណត្តិទី១៥ របស់រដ្ឋសភាវៀតណាម។ ពួកគេបានវាយតម្លៃខ្ពស់ចំពោះកំណែទម្រង់នីតិប្បញ្ញត្តិរបស់សភា រួមទាំងការពង្រីកការ ប្រមូលមតិយោបល់ពីប្រជាជន ធុរកិច្ច អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងជាពិសេសក្រុមដែលទទួលបានសេចក្តី ព្រាងច្បាប់ ដូច្នេះការអនុវត្តជាក់ស្តែងនឹងជួយកែលម្អគុណភាពនៃសេចក្តីព្រាងច្បាប់…..៕

https://en.vietnamplus.vn/nagovt-joint-conference-on-lawmaking-process/236031.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`