logo logo
banner1
សភាម៉ុងតេណេហ្គ្រោ អនុម័តគាំទ្រញត្តិដកសេចក្តីទុកចិត្តលើគណៈរដ្ឋមន្រ្តី
 

លោក Dritan Abazovic នាយករដ្ឋមន្រ្តីនៃប្រទេសម៉ុងតេណេហ្រ្គោ

សភានៃប្រទេសម៉ុងតេណេហ្រ្គោ បានអនុម័តគាំទ្រលើញត្តិការដកសេចក្តីទុកចិត្តពីគណៈរដ្ឋមន្រ្តី របស់លោកនាយករដ្ឋមន្រ្តី Dritan Abazovic កាលពីថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២ ដែលស្នើឡើងដោយសមាជិកសភាចំនួន ៣៦រូប ដើម្បីជំទាស់ទៅនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសជាយូរមកហើយ ពាក់ព័ន្ធនឹងចំណងទាក់ទងជាមួយព្រះវិហារអូតូដក់ស៊ែបប៊ីដ៏មានឥទ្ធិពល។

ញត្តិខាងលើ គឺជាញត្តិដកសេចក្តីទុកចិត្តជាលើកទី២ ហើយនៅក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីការ ដួលរលំនៃគណៈរដ្ឋមន្រ្តីរបស់លោកនាយករដ្ឋមន្រ្តី  Zdravko Krivokapic  កាលពីខែកុម្ភៈ ដែលរដ្ឋាភិបាលមួយនេះទទួលបានការគាំទ្រពីព្រះវិហារអូតូដក់ស៊ែបប៊ី។ លោក Abazovic បានថ្លែងក្រោយការបោះឆ្នោតថា “លោកមានមោទកភាពយ៉ាងខ្លាំងចំពោះអ្វីៗដែលយើងបានធ្វើរួច ក្នុងពេល ១០០ថ្ងៃ”។ យើងនឹងចងចាំថា រដ្ឋាភិបាលមានអាយុកាលដ៏ខ្លីពិតមែន ប៉ុន្តែយើងបានធ្វើនូវការសម្រេចចិត្តដ៏លំបាកៗបំផុត។ បន្ទាប់ ពីពេលនេះទៅ លោក Milo Djukanovic ប្រធានាធិបតីម៉ុងតេណេហ្រ្គោ ត្រូវចាត់តាំងនាយករដ្ឋមន្រ្តីថ្មីមួយ រូបដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយនៃប្រជាជាតិដែលជាសមាជិកអង្គការ NATO មួយនេះ ដែលប្រាថ្នាចង់ចូលក្នុងសហភាពអឺរ៉ុប។  ក៏មានឱកាសនៃលទ្ធភាពនៃការបោះឆ្នោតជ្រើសតាំងសមាជិកសភាមុនកាលកំណត់មួយផងដែរ។

បន្ទាប់ពីការពិភាក្សាដេញដោលពេញមួយថ្ងៃលើញត្តិដកសេចក្តីទុកចិត្ត ដែលរួមគ្នាស្នើឡើងដោយ គណបក្សជនសង្គមនិយមប្រជាធិបតេយ្យ(DPS) របស់លោកប្រធានាធិបតី Djukanovic និងគណបក្ស ខ្លះទៀតនៃរដ្ឋាភិបាលចម្រុះកាន់អំណាច ទទួលបានការគាំទ្រពីសមាជិកសភាចំនួន  ៥០រូប លើ  ៨១រូប។ លោក Abazovic​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងខែសីហានេះ បើទោះបីជាមានការរិះគន់ពីក្រុម សិទ្ធិមនុស្ស និងគណបក្សនយោបាយគាំទ្រលោកខាងលិច ដែលបានថ្លែងថា កិច្ចព្រមព្រៀងនេះបានផ្តល់អំណាចជ្រុលហួសហេតុបើប្រៀបធៀបទៅនឹងសហគមន៍សាសនាដទៃទៀត។ ​

ប៉ុន្តែលោក Abazovic ទទូចថា កិច្ចព្រមព្រៀងនេះនឹងដោះស្រាយបញ្ហាក្នុងស្រុកជាយូរលង់មកហើយ និងជួយព្យាបាលការប្រេះស្រាំ រវាងក្រុមគណបក្សគាំទ្រលោកខាងលិច និងក្រុមគណបក្សគាំទ្រចំណងទាក់ទងខ្លាំងក្លាជាមួយស៊ែបប៊ី និងសហព័ន្ធរុស្ស៊ី។ លោក Abazovic ថ្លែងថា មានក្រុមឧក្រិដ្ឋជនដែលគាំទ្រគណបក្សនយោបាយខ្លះ ស្ថិតនៅពីក្រោយញត្តិដកសេចក្តីទុកចិត្តមួយនេះ ដើម្បីរារាំងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលលោក៕

http://ព័ត៌មានសភាអន្តរជាតិ ២២-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.euractiv.com/section/enlargement/news/montenegros-parliament-passes-no-confidence-motion-on-cabinet/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`