logo logo
banner1
ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាម ទទួលស្វាគមន៍អគ្គលេខាធិការរដ្ឋសភាឡាវ
 

លោក Tran Thanh Man (ស្តាំ) ផ្តល់ជូនវត្ថុអនុស្សាវរីយ៍ជូនលោកស្រី Pingkham Lasasimma

លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមបាន ទទួលជួបសន្ទនាការងារជាមួយលោកស្រី Pingkham Lasasimma អគ្គលេខាធិការរដ្ឋសភានៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅភាគកណ្តាលនៃខេត្ត Quang Binh ។

លោកស្រី Pingkham Lasasimma ស្ថិតនៅក្នុងប្រទេសវៀតណាម ដើម្បីចូលរួមសិក្ខាសាលា និង កម្មវិធីផ្លាស់ប្តូររវាងការិយាល័យរដ្ឋសភា​វៀតណាម និងលេខាធិការដ្ឋានរដ្ឋសភាឡាវ។ លោក Man ដែល ជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-ឡាវបានមានប្រសាសន៍ថា សិក្ខាសាលា និងកម្មវិធីផ្លាស់ ប្តូរលើកទី១១ មានសារសំខាន់យ៉ាងខ្លាំង ខណៈដែលកម្មវិធីនេះប្រព្រឹត្តទៅក្នុងពេលដែលប្រទេសវៀតណាម និងឡាវកំពុងផ្តោតលើការផ្លាស់ប្តូរបទពិសោធន៍ក្នុង ការបង្កើតច្បាប់ និងការត្រួតពិនិត្យ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចសង្គមក្រោយកូវីដ-១៩។ លោក Man ក៏បានមានប្រសាសន៍បន្ថែមទៀតថា កម្មវិធីនេះក៏ជួយ បង្កើនកិច្ចសហប្រតិបត្តិការរវាងការិយាល័យរដ្ឋសភានៃ​ប្រទេសទាំងពីរ​ផងដែរ។ លោកក៏បានស្នើឱ្យអគ្គលេខាធិការរដ្ឋសភាវៀតណាម និងឡាវ រឹតបន្តឹងកិច្ចសហប្រតិបត្តិការ និងការងារ ដើម្បីជំរុញការអនុវត្ត​សកម្មភាព​សហការតាមការព្រមព្រៀងរបស់ប្រធានរដ្ឋសភាទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី Pingkham Lasasimma បានសម្តែងក្តីសង្ឃឹមថា គណៈប្រតិភូឡាវនឹងរៀនសូត្រពីបទពិសោធន៍របស់ភាគី​វៀតណាម ជាពិសេសក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការផ្តល់ប្រឹក្សាគោលនយោបាយ ព្រមទាំងច្បាប់ក្នុងកិច្ចការសេដ្ឋកិច្ចសង្គម។ លោកស្រីបានប្រើ​ឱកាសនេះ ថ្លែងអំណរគុណប្រទេសវៀតណាម ជាពិសេសរដ្ឋសភាវៀតណាម និងការិយាល័យរបស់ខ្លួន ដែលបានជួយ​ឧបត្ថម្ភបក្ស រដ្ឋ និងប្រជាជនឡាវលើវិស័យផ្សេងៗ រួមទាំងសម្ភារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ និងការចែករំលែកបទពិសោធន៍​ក្នុងការស្តារសេដ្ឋកិច្ចសង្គមក្រោយជំងឺរាតត្បាត ព្រមទាំងការគ្រប់គ្រងរដ្ឋសភា ៕

http://ព័ត៌មានសភាអន្តរជាតិ ២២-០៨-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/lao-na-secretary-general-welcomed-in-vietnam/235947.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`