logo logo
banner1
សហសភាអន្តរសភា(IPU)អំពាវនាវ ឱ្យមានការគោរពសិទ្ធិសមាជិកសភា ដែលកំពុងជាប់ឃុំក្នុងប្រទេសមីយ៉ាន់ម៉ា
 

សហភាពអន្តរសភា(IPU) មានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីរបាយការណ៍ ដែលបានបង្ហាញថា ស្ថានភាពពន្ធនាគារដែលសមាជិកសភា​កំពុងជាប់ឃុំក្នុងប្រទេសមីយ៉ាន់ម៉ា មានសភាពអាក្រក់ ហើយអាជ្ញាធរយោធា បានហាមមិនឱ្យមានការមកសាកសួរសុខទុក្ខសមាជិកសភា​ទាំងអស់នោះឡើយ។

ការប្រហារជីវិត លោកPhy Zayar Thaw ជាសមាជិកសភាដែលជាប់ឆ្នោតក្នុងឆ្នាំ២០១៥ និងការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ​៣រូប កាលពីពេលកន្លងទៅនេះ​ បានធ្វើឱ្យសហភាពអន្តរ សភា មានព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់សមាជិកសភាដទៃទៀត ដែលជាប់ឆ្នោតក្នុងឆ្នាំ២០២០ មុនពេលនៃការធ្វើរដ្ឋប្រហារយោធា។

របាយការណ៍ជាច្រើនដែល គណៈកម្មាធិការសហភាពអន្តរសភាទទួលផ្នែកសិទ្ធិមនុស្សរបស់សមា ជិកសភា(The IPU Committee on the Human Rights of Parliamentarians)បានទទួល បានគូសបញ្ជាក់ថា អ្នកទោសជាសមាជិកសភាមួយចំនួន កំពុងធ្វើបាតុកម្មបង្អត់អាហារ។ បន្ទាប់ពីការប្រហារជីវិតសមាជិកសភាលើកទីមួយ ដែលមិនធ្លាប់កើតមានក្នុងរយៈពេលបីទសវត្សរ៍កន្លទៅនេះ ក្នុងប្រទេសមីយ៉ាន់ម៉ា សហភាពអន្តរសភាមានការព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះសេចក្តីថ្លែងការណ៍ផ្លូវការជាច្រើនរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា បានបង្ហាញថា នឹងមានប្រហារជីវិតសមាជិកសភាជាច្រើនរូបទៀត នាពេលខាងមុខ។

លោកស្រីAlejandra Reynoso ប្រធានគណៈកម្មាធិការសហភាពអន្តរសភាទទួលផ្នែកសិទ្ធិមនុស្សរបស់សមាជិកសភា បានថ្លែងថា៖ ”ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានការណ៍វិវត្តន៍ ក្នុងប្រទេសមី យ៉ាន់ម៉ា ពីព្រោះថាស្ថានភាពទាំងនេះ គឺជាសាក្ខីភាពនៃស្ថានភាពអាក្រក់ទៅៗ​របស់សមាជិកសភាមីយ៉ាន់ ម៉ាដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។ ខ្ញុំសូមស្នើសុំឱ្យអាជ្ញាធរយោធា ការពារជីវិត និងសិទ្ធិរបស់សមាជិកសភាគ្រប់រូប​ក្នុងប្រទេសមីយ៉ាន់ម៉ា និងសហការដោយពិតប្រាកដជាមួយសហភាពអន្តរសភា។”

លោកMartin Chungong អគ្គលេខាធិការសហភាពអន្តរសភា បានថ្លែងថា៖ ”ខ្ញុំកំពុងមានការព្រួយ បារម្ភខ្លាំងឡើងៗ អំពីការស្រុតចុះនៃស្ថានភាព​សិទ្ធិមនុស្សរបស់សមាជិកសភាដែលជាប់ឆ្នោតក្នុងប្រទេស មីយ៉ាន់ម៉ា។ ខ្ញុំសូមស្នើសុំឱ្យអាជ្ញាធរយោធា ការពារសិទ្ធិរបស់សមាជិកសភាជាប់​ឆ្នោតទាំងអស់។ យើងសូមអំពាវនាវដល់អាជ្ញាធរយោធា ឱ្យបញ្ចេញព័ត៌មានអំពីស្ថានភាពនៃសមាជិកសភាទាំងអស់ដែលកំពុងជាប់ឃុំ​ក្នុងពន្ធនាគារ និងសូមផ្តល់នូវសិទ្ធិជាមូលដ្ឋានជូនសមាជិកសភាទាំងអស់នោះ ក្នុងការបានជួបក្រុមគ្រួសារដែលមកសាកសួរសុខទុក្ខ ជួបមេធាវី និងជួបតំណាងអង្គការអន្តរជាតិ៕”

http://ព័ត៌មានពីអង្គសភាអន្តរជាតិ ២០-០៨-២២- មាស តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/statements/2022-08/ipu-calls-respect-rights-detained-mps-in-myanmar



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`