លោក Muhammad Sadiq Sanjrani ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន
លោក Muhammad Sadiq Sanjrani ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមអ៊ីស្លាមបានសង្កត់ ធ្ងន់ពីភាពចាំបាច់ក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងប៉ាគីស្ថាន និងអ៊ីរ៉ាក់ ដោយបង្កើតនូវទំនាក់ទំនងរវាង សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ក្នុងជំនួបជាមួយលោក Hamid Abbas Lufta ឯកអគ្គរដ្ឋទូតអ៊ីរ៉ាក់ លោក Sanjrani បានថ្លែងថា ទំហំពាណិជ្ជកម្មទៅវិញទៅមកបច្ចុប្បន្នមិនសមាមាត្រទៅនឹងសក្តានុពល នៃប្រទេសទាំងពីរ ដែលអាចពង្រឹងបន្ថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការទៅវិញទៅមក។
ឥស្សរជនទាំងពីរ បានពិភាក្សាគ្នាពីកិច្ចការជាផលប្រយោជន៍ទៅវិញទៅមក រួមទាំង ចំណងទាក់ទង ទ្វេភាគី និងស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសអ៊ីរ៉ាក់។ លោក Sanjrani បានថ្លែងបន្តថា ប៉ាគី ស្ថានផ្តោតសារៈសំខាន់ខ្ពស់ចំពោះចំណងភាតរភាពជាយូរលង់ជាមួយអ៊ីរ៉ាក់ និងបានសង្កត់ធ្ងន់ពីភាពចាំ បាច់ក្នុងការផ្លាស់បទពិសោធសភា។ សមាជិកសភានៃប្រទេសទាំងពីរ អាចដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឱ្យ ចំណងទាក់ទងទ្វេភាគីកាន់តែមានស្ថិរភាព និងធ្វើឱ្យប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធជាងមុន…៕
https://dailytimes.com.pk/983601/sanjrani-stresses-increasing-trade-volume-between-pakistan-iraq-2/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម