logo logo
banner1
សមាជិកសភាអឺរ៉ុប ស្នើឱ្យគណៈកម្មការអឺរ៉ុប ហាមឃាត់ការធ្វើបត្យាប័នទៅរុស្ស៊ី
 

លោក Radan Kanev សមាជិកសភាអឺរ៉ុប ស្នើគណៈកម្មការអឺរ៉ុបហាមឃាត់រាល់ការធ្វើបត្យាប័នទៅសហព័នរុស្ស៊ី

សមាជិកសភាអឺរ៉ុប មកពីប្រទេសប៊ុលហ្គារី លោក Radan Kanev បានស្នើដល់គណៈកម្មការអឺរ៉ុប ផ្តល់នូវអនុសាសន៍ដ៏ច្បាស់លាស់មួយទៅដល់បណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុប ឱ្យបញ្ចប់រាល់នីតិវិធីធ្វើ បត្យាប័នពលរដ្ឋរុស្ស៊ី ពីសហភាពអឺរ៉ុប ទៅរុស្ស៊ីវិញ។ ការស្នើសុំធ្វើឡើងដើម្បីបង្ការការធ្វើបត្យាប័នលោក Alexei Alchin ពលរដ្ឋរុស្ស៊ី ដែលបានដុតលិខិតឆ្លងរបស់ខ្លួនចោល នៅក្នុងប្រទេសប៊ុលហ្គារី ជាសញ្ញាការ មួយប្រឆាំងទៅនឹងសង្រ្គាមនៅអ៊ុយក្រែន។ លោក Alexei ប្រហែលជានឹងត្រូវធ្វើបត្យាប័នទៅប្រទេសដើម  វិញតាមដីកាសម្រេចរបស់តុលាការប៊ុលហ្គារី។

គំនិតផ្តួចផ្តើមមួយនេះ កំពុងប្រមែប្រមូលហត្ថលេខាគាំទ្រក្នុងចំណោមសមាជិកអឺរ៉ុប។ សហព័ន្ធ រុស្ស៊ីបានទាមទារឱ្យធ្វើបត្យាប័នលោក​ Alchin ទៅកាន់ប្រទេសរុស្ស៊ីវិញ ដោយចោទប្រកាន់ថាមានជាប់ ពាក់ព័ន្ធទៅនឹងការស៊ើបអង្កេតនៃលួចបន្លំពន្ធ។ ប៉ុន្តែលោក Alchin និងភរិយាលោកស្រី Olga Gyurova ជឿជាក់ថា សំណើរបស់រុស្ស៊ីធ្វើឡើងក្នុងហេតុផលនយោបាយ…៕

https://news84media.com/ ban russia-ukraine/the-european-parliament-is-asking-the-european-commission-to- -extradition-to-russia/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`