រូបភាពសភា Diet នៃប្រទេសជប៉ុន
កាលពីព្រហស្បតិ៍ទី១៨ ខែសីហា ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានរាយការណ៍ ថា គណបក្សប្រឆាំងនៅក្នុងប្រទេសជប៉ុនបានស្នើឱ្យសភាប្រជុំវិសាមញ្ញ ដើម្បីពិភាក្សាពីកិច្ចការបន្ទាន់ រួមទាំង ពាក់ព័ន្ធនឹងចំណងទាក់ទងរវាងអ្នកនយោបាយខ្លះមកពីគណបក្សកាន់អំណាច គឺគណបក្សប្រជា ធិបតេយ្យសេរីនិយម(LDP) និងអង្គការសាសនាដ៏មានរឿងអាស្រូវមួយឈ្មោះ Unification Church ឬ ព្រះវិហារបង្រួបបង្រួម។
ប្រសិនបើសម័យប្រជុំនេះកើតមានឡើងពិតមែន នោះរបៀបវារៈសំខាន់នឹងផ្តោតលើទំនាក់ទំនងរវាង មន្រ្តីគណបក្សកាន់អំណាច និងអង្គការសាសនា Unification Church។ គណបក្សប្រឆាំងក្នុងប្រទេស ជប៉ុនក៏គ្រោងនឹងពិភាក្សាផងដែរ ពីកិច្ចការដែលពាក់ព័ន្ធនឹងវិធានការជំងឺកូវីដ-១៩ មធ្យោបាយក្នុងការ ប្រឆាំងនឹងការឡើងថ្លៃម្ហូបអាហារ និងថាមពល។ នេះបើតាមសេចក្តីរាយការណ៍បន្ថែមរបស់ទីភ្នាក់ងារ សារព័ត៌មានជប៉ុន Kyodo…៕
https://www.urdupoint.com/en/world/japanese-opposition-calls-for-extraordinary-p-1548845.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម