លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ថ្លែងមតិយោបល់ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំ
កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃសាធារណរដ្ឋ សង្គមនិយមវៀតណាមបានបិទបញ្ចប់កិច្ចប្រជុំស្តីពីការបង្កើតច្បាប់ របស់ខ្លួនក្រោមអធិបតីភាពលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម។ ថ្លែងមតិនៅក្នុងកិច្ចប្រជុំ លោក Hue បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល៤ថ្ងៃនេះ គណៈកម្មាធិការអចិន្ត្រៃយ៍បានបញ្ចប់របៀបវារៈនៃកិច្ចប្រជុំ ដោយធ្វើការផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៨ និងគម្រោងសេចក្តីសម្រេចមួយ ដែលមានបទប្បញ្ញត្តិច្បាប់។ សេចក្តីព្រាងច្បាប់ទាំងនេះរួមមាន សេចក្តីព្រាងច្បាប់ ចំនួន៥ ដែលនឹងត្រូវដាក់ជូនរដ្ឋសភាវៀតណាមដើម្បីអនុម័តក្នុងសម័យប្រជុំលើកទី៤ ដែលនឹងគ្រោងធ្វើនៅខែ តុលា។ ច្បាប់ទាំងនោះមាន ច្បាប់ស្តីពីប្រេងឥន្ធនៈ (ធ្វើវិសោធនកម្ម), ច្បាប់ស្តីពីការបង្ការ និងត្រួតពិនិត្យអំពើហិង្សាក្នុងគ្រួសារ(ធ្វើវិសោធនកម្ម), ច្បាប់អធិការកិច្ច (ធ្វើវិសោធនកម្ម), ច្បាប់ស្តីពីការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន និងច្បាប់ស្តីពីវិសោធនកម្ម និងបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីប្រេកង់វិទ្យុ…..៕
https://en.vietnamplus.vn/na-standing-committee-wraps-up-lawmaking-session/235863.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម