សភាប្រទេសអ៊ុយក្រែនបង្កើតក្រុមមិត្តភាពជាមួយសភាកោះតៃវ៉ាន់
រដ្ឋធានីតៃប៉ិ (Taiwan News)៖ សភាប្រទេសអ៊ុយក្រែន (Verkhovna Rada) គ្រោងបង្កើតក្រុមមិត្តភាព ដែលមានគណបក្សនយោបាយចម្រុះជាមួយសភាកោះស្វ័យភាពតៃវ៉ាន់។ ក្រុមមិត្តភាពសភានេះ នឹងដឹកនាំ ដោយលោក Oleksandr Merezhko ប្រធានគណៈកម្មាធិការគោលនយោបាយការបរទេស និងកិច្ចសហ ប្រតិបត្តិការអន្តរសភា នៃសភាអ៊ុយក្រែន។ សារព័ត៌មាន CNA បានឱ្យដឹងថា កាលពីថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ លោក Merezhko បានថ្លែងថា លោកសង្ឃឹមថា ក្រុមមិត្តភាពសភានេះ នឹងលើកកម្ពស់ ទំនាក់ទំនងជាមួយកោះតៃវ៉ាន់លើវិស័យផ្សេងៗ ដែលរួមមាន វិស័យសេដ្ឋកិច្ច វប្បធម៌ និងជំនួយមនុស្សធម៌។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមិត្តភាពសភានេះ នៅមិនទាន់ចេញជារូបរាងផ្លូវការនៅឡើយទេ គឺត្រូវរង់ចាំ រហូតដល់ពេលសម័យប្រជុំពេញអង្គសភានៅពេលខាងមុខ ពិនិត្យ និងអនុម័ត នឹងប្រកាសដោយលោក Ruslan Oleksiyovych Stefanchuk ប្រធានសភាអ៊ុយក្រែន៕
https://www.taiwannews.com.tw/en/news/4629985
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម