លោក Nguyen Duc Hai (ស្តាំ) ទទួលជួបសន្ទនាការងារជាមួយលោក Danny Leipziger
រដ្ឋធានីហាណូយ កាលពីរសៀលថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ លោក Nguyen Duc Hai អនុ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបសន្ទនាការងារជាមួយគណៈប្រតិភូធនាគារ ពិភពលោក(WB)ដែលដឹកនាំដោយលោក Danny Leipziger នាយកគ្រប់គ្រងនៃកំណើនអភិវឌ្ឍន៍របស់WB។
លោក Leipziger ដែលជាអនុប្រធាន WB ផងដែរបានចង្អុលបង្ហាញពីការលំបាកធំៗចំនួនបីដែល វៀតណាមកំពុងជួបប្រទះនៅពេលបង្កើតផែនការមេថ្នាក់ជាតិ ភាពសុខដុមរមនា និងការរួមបញ្ចូលនៃផែន ការ និងឯកសារច្បាប់ពាក់ព័ន្ធ ការធានាការផ្គត់ផ្គង់ហិរញ្ញវត្ថុសម្រាប់ការងារ និងការអនុវត្តផែនការ។ លោក Leipziger បានចាត់ទុកថា ជាមូលដ្ឋាន គោលដៅនៃផែនការមេថ្នាក់ជាតិរបស់ប្រទេសវៀតណាម គឺសមស្រប នឹងគោលដៅកំណើនរបស់ប្រទេសរហូតដល់ឆ្នាំ២០៤៥។ ទោះយ៉ាងណាក៏ដោយ ដើម្បីសម្រេចបាននូវគោលដៅ នៅតែមានច្រើនសម្រាប់ប្រទេសវៀតណាមដែលត្រូវធ្វើ។ លោកបានបញ្ជាក់ថា ក្នុងដំណើរការនេះ WB បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋសភាវៀតណាម ក្រសួង វិស័យពាក់ព័ន្ធ និងទីភ្នាក់ងារ នានា ដើម្បីផ្តល់អនុសាសន៍ដើម្បីដោះស្រាយការស្ទះនៅក្នុងដំណើរការនៃការរៀបចំផែនការ និងការអនុវត្ត។ លោក Leipziger បានណែនាំថា ក្នុងការពិចារណា និងអនុម័តផែនការនេះ រដ្ឋសភាវៀតណាមត្រូវយកចិត្ត ទុកដាក់លើការរួមបញ្ចូលសូចនាករ ដើម្បីវាស់វែងវឌ្ឍនភាពនៃការអនុវត្តផែនការ ប្រមូលព័ត៌មានអំពីការអនុវត្តផែនការ និងផ្តល់សិទ្ធិអំណាចដល់ស្ថាប័នត្រួតពិនិត្យរួមដើម្បីដោះស្រាយបញ្ហាដែលកើតឡើង។
ដោយយល់ស្របជាមួយអ្នកតំណាងរបស់ WB លោក Hai បានចាត់ទុកថា ការកសាងផែនការមេថ្នាក់ជាតិ គឺជាកិច្ចការដ៏លំបាក និងស្មុគស្មាញ ដោយសារទំហំធំរបស់វា។ អាស្រ័យហេតុនេះ រដ្ឋសភាវៀត ណាមសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងបញ្ជាក់អំពីការគាំទ្ររបស់ WB ចំពោះវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ និងបញ្ចប់ផែនការ។ លោក Hai បានសម្តែងក្តីសង្ឃឹម ថា តំណាង WB នឹងចូលរួមព្រឹត្តិការណ៍នេះ ដោយមានរបាយការណ៍ផ្លូវការរបស់ WB ស្តីពីទស្សនវិស័យ ស្តារសេដ្ឋកិច្ចរបស់វៀតណាម ដែលចង្អុលបង្ហាញពីបញ្ហាប្រឈម និងផលប៉ះពាល់នៃសេដ្ឋកិច្ចពិភពលោក មកលើប្រទេសវៀតណាម និងអនុសាសន៍សម្រាប់វៀតណាម ដែលនឹងត្រូវដាក់ជូនក្នុងវេទិកា ៕
http://ព័ត៌មានសភាអន្តរជាតិ ១៨-០៨-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-vice-chairman-works-with-wb-delegation/235746.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម