លោក Nguyen Khac Dinh អនុប្រធានរដ្ឋសភាវៀតណាម ឡើងមានមតិយោបល់នៅក្នុងកិច្ចប្រជុំ
កាលពីថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយម វៀតណាម បានផ្តល់មតិយោបល់លើការពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្រិតមូល ដ្ឋាន។ ថ្លែងមតិនៅក្នុងកិច្ចប្រជុំ លោក Hoang Thanh Tung ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការច្បាប់ របស់រដ្ឋសភាវៀតណាម បានមានប្រសាសន៍ថា បន្ទាប់ពីការផ្តល់មតិយោបល់ សេចក្តីព្រាងច្បាប់នេះ មាន ៧ជំពូក និង ៧៩មាត្រា កើនឡើង ៥ មាត្រាពីកំណែដែលបានដាក់ក្នុងកិច្ចប្រជុំលើកទី៣ របស់រដ្ឋសភាវៀតណាម។ លោក បានមានប្រសាសន៍ថា វាក៏រក្សាតួនាទីរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការត្រួតពិនិត្យសកម្មភាពរបស់មន្ត្រី និងកម្មាភិ បាល ដើម្បីបើកកកាយ និងប្រឆាំងអំពើពុករលួយ ព្រមទាំងអាកប្បកិរិយាអវិជ្ជមាន បង្កើនប្រសិទ្ធភាពលទ្ធិ ប្រជាធិបតេយ្យ និងបង្កើនការឆ្លើយតបជាសាធារណៈក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន….៕
https://en.vietnamplus.vn/fulltime-legislators-look-into-draft-law-on-implementing-democracy-at-grassroots-levels/235791.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម