សភាសហភាពអឺរ៉ុបស៊ើបអង្កេតលើសំណុំរឿងចារកម្មដែលមិនអាចអត់ឱនឱ្យបានលើសមាជិកសភាប្រទេសក្រិក
រដ្ឋធានីព្រុចសែល៖ អ្នកនាំពាក្យប្រធានសភាសហភាពអឺរ៉ុប បានថ្លែងអំពីរឿងអាស្រូវចារកម្ម នៅពេលថ្មីៗនេះ របស់ក្រុមសមាជិកសភាសហភាពអឺរ៉ុបថា សភាសហភាពអឺរ៉ុប នឹងសហការជាមួយអាជ្ញាធរនៃសាធារណរដ្ឋក្រិក ដើម្បីស៊ើបអង្កេតលើចារកម្មរដ្ឋ ដែលមិនអាចលើកលែង និងអត់ឱនឱ្យបាន។ ប្រធានាធិបតីក្រិក បានអំពាវនាវឱ្យស៊ើបអង្កេតលើការថតសំឡេង ដោយភ្នាក់ងារស៊ើបការសម្ងាត់រដ្ឋ របស់លោក Nikos Androulakis ប្រធានគណបក្ស PASOK សង្គមនិយមក្រិក និងសមាជិកសភាសហភាពអឺរ៉ុប ១ រូប។
ការស៊ើបការណ៍ខុសច្បាប់នៃទំនាក់ទំនងរបស់សមាជិកសភានានា គឺមិនអាចអត់ឱន និងលើកលែងបានឡើយ នេះបើតាមការឱ្យដឹងពីលោកស្រី Roberta Metsola អ្នកនាំពាក្យប្រធានសភាសហភាពអឺរ៉ុប។ ការរំលោភបំពានបែបនេះ ទៅលើគោលការណ៍ និងតម្លៃ ដែលជាគ្រឹះនៃប្រព័ន្ធលទ្ធិប្រជាធិបតេយ្យរបស់យើង គឺមិនអាចអត់ឱនឱ្យបានឡើយ។
សមាជិកសភាសហភាពអឺរ៉ុប ៧០៥ រូប ដែលជាស្ថាបនិកតាក់តែងគោលនយោបាយរបស់សហភាព អឺរ៉ុប បានបង្កើតគណៈកម្មាធិការស៊ើបអង្កេតមួយរួចហើយ លើការប្រើប្រាស់កម្មវិធីកុំព្យូទ័រ Pegasus spyware ក្នុងប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប ២៧ ប្រទេស។ រឿងអាស្រូវរបស់កម្មវិធីកុំព្យូទ័រ Pegasus ដែលបានកើតឡើងកាលពីឆ្នាំ២០២១ នោះ បានអង្រួនប្រទេសមួយចំនួនរបស់សហភាពអឺរ៉ុប ដូចជា ប្រទេសបារាំង និងប្រទេសប៉ូឡូញ ជាដើម។ លោកស្រី Metsola ចង់ឱ្យគណៈកម្មាធិការនេះ ត្រួតពិនិត្យលើសំណុំរឿងរបស់ប្រទេសក្រិកនេះ និងលើការហាមឃាត់ការអនុវត្តខុសច្បាប់ក្នុងសហភាពអឺរ៉ុប នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យប្រធានសភាសហភាពអឺរ៉ុបរូបនេះ ។
លោកស្រី Metsola បានឱ្យដឹងទៀតថា សភាសហភាពអឺរ៉ុប បានទទួលរួចហើយនូវសំណើសុំព័ត៌មានលើកដំបូងពីអាជ្ញាធរក្រិក ហើយនឹងស្វែងរកព័ត៌មានរួមគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕
http://ព័ត៌មានសភាអន្តរជាតិ ១៨-០៨-២២- កែវ ធាវីប្រែសម្រួលពី៖ https://nationalpost.com/pmn/news-pmn/crime-pmn/eu-parliament-to-help-probe-inexcusable-spying-on-greek-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម