logo logo
banner1
ចិនប្រកាសដាក់ទណ្ឌកម្មលើមន្រ្តី និងសមាជិកសភាកោះតៃវ៉ាន់ ដែលចចេសរឹងរូសប្រកាសឯករាជ្យភាព ចំនួន ៧រូប
 

រូបទង់ជាតិនៃសាធារណរដ្ឋប្រជាមានិតចិន

កាលពីថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ សាធារណរដ្ឋប្រជាមានិតចិនបានដាក់ទណ្ឌកម្មលើមន្រ្តី និងសមាជិកសភាកោះតៃវ៉ាន់ដែលខ្លួនបានចោទប្រកាន់ថាមានភាព “ចចេសរឹងរូសប្រកាសឯករាជ្យភាព”។ ទណ្ឌកម្មនេះ រួមទាំង ការហាមប្រាមពួកគេចូលចិនដីគោក  នៅក្នុងការស្តីបន្ទោសដោយភាពក្រេវក្រោធ ថ្មីៗបំផុតមួយមកលើកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ។  ទណ្ឌកម្មនេះបានកើតមាន ឡើង បន្ទាប់ពីលោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាម៉េរិកបានបំពេញទស្សនកិច្ចកោះ តៃវ៉ាន់ ក្នុងខែសីហា ឆ្នាំ២០២២នេះ វាជាទស្សនកិច្ចមួយដែលចិនបានថ្លែងថា ជាការបញ្ជូនសញ្ញាខុស ឆ្គងមួយដែលខ្លួនយល់ថា ជាការគាំទ្រដល់កម្លាំងប្រកាសឯករាជ្យ។

គួរបញ្ជាក់ផងដែរថា ការដាក់ទណ្ឌកម្មលើមន្រ្តី និងសមាជិកសភាកោះតៃវ៉ាន់ទាំង ៧រូប គឺជាការបន្ថែម ទណ្ឌកម្ម ដែលចិនបានដាក់រួចហើយ លើលោក Su Tseng-chang នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក Joseph Wu រដ្ឋមន្រ្តីក្រសួងការបរទេស និងលោក You Si-Kun ប្រធានសភាតៃវ៉ាន់។ រដ្ឋាភិបាលកោះតៃវ៉ាន់បាន ថ្លែងថា មានតែប្រជាជនទាំង ២៣លាននាក់នៅលើកោះមួយនេះប៉ុណ្ណោះ ដែលមានសិទ្ធិក្នុងការសម្រេច ពីអនាគតរបស់ខ្លួន…៕

https://www.devdiscourse.com/article/politics/2145105-china-sanctions-seven-taiwanese-independence-diehard-officials



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`