សភាប្រទេសអ៊ុយក្រែនបោះឆ្នោតលើសេចក្តីព្រាងច្បាប់ស្តីពី ស្ថិតិផ្លូវការ
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះ សភាប្រទេសអ៊ុយ (Verkhovna Rada) បានអនុម័តយល់ព្រមលើ សេចក្តីព្រាងច្បាប់លេខ ៥៨៨៦ ស្តីពី ស្ថិតិផ្លូវការ។ សមាជិកសភា ២៥៥ រូប បានបោះឆ្នោតគាំទ្រលើ សេចក្តីព្រាងច្បាប់នេះ។ កាលពីឆ្នាំ២០២១ លោក Mykhailo Fedorov ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងផ្ទេរបច្ចេកវិទ្យាឌីជីតាល់ បានក្លាយជាអ្នកសម្របសម្រួលគោលដៅអភិវឌ្ឍន៍សេវាកម្មស្ថិតិជាតិ។ ចាប់តាំង ពីគ្រានោះមក ក្រុមការងាររបស់ក្រសួងស្ថិតិអ៊ុយក្រែន បានចាប់ផ្តើមបន្តការងារយុទ្ធសាស្ត្រសម្រាប់ការផ្ទេរ សេវាកម្មស្ថិតិជាតិនេះ។ ច្បាប់ស្តីពី ស្ថិតិជាតិនេះ ជាច្បាប់ដែលមានស្រាប់ ចាប់តាំងពីឆ្នាំ១៩៩២ មក។ ច្បាប់នេះ បានធ្វើវិសោធនកម្មជាច្រើនលើក។ ប៉ុន្តែ ឥឡូវនេះ ច្បាប់នេះត្រូវបានគេចាត់ទុកថា ហួសសម័យ។ សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានវិវត្តផ្អែកលើគោលការណ៍ក្របខណ្ឌច្បាប់របស់សហភាពអឺរ៉ុប។ សេចក្តីព្រាង ច្បាប់ថ្មីនេះ នឹងធ្វើឱ្យស្របតាមច្បាប់របស់សហភាពអឺរ៉ុបក្នុងវិស័យស្ថិតិ៕
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម