logo logo
banner1
អ្នកនាំពាក្យយោធាចិន រិះគន់ដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិកនៅកាន់កោះតៃវ៉ាន់
 

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន

កាលពីថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ អ្នកនាំពាក្យយោធាចិនបានមានប្រសាសន៍ថា ដំណើរទស្សន កិច្ចរបស់សមាជិកសភាសហរដ្ឋអាមេរិក រួមទាំងលោក Ed Markey សមាជិកព្រឹទ្ធសភា ទៅកាន់កោះតៃវ៉ាន់របស់ សាធារណរដ្ឋប្រជាមានិតចិន ដែលចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា បានបង្ហាញពីមុខមាត់ពិតរបស់ សហរដ្ឋអាមេរិកថា ជាអ្នកបង្ខូច និងបំផ្លិចបំផ្លាញសន្តិភាព ព្រមទាំងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិនបានមានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​នេះ​ជា​ការ​បំពាន​យ៉ាង​ខ្លាំង​លើ​គោលការណ៍​ចិន​តែ​មួយ និង​បទប្បញ្ញត្តិ​ទាំង​បី​របស់​ចិន-អាមេរិក។ សេចក្តីថ្លែងការណ៍រួម ដែលបានរំលោភលើ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ព្រមទាំងបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងផ្តាច់ខ្លួន “ឯករាជ្យ តៃវ៉ាន់”។ ដោយសង្កត់ធ្ងន់ថាតៃវ៉ាន់គឺជា តៃវ៉ាន់របស់ចិន ដោយមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីខាងក្រៅ លោក Wu បានព្រមានភាគីសហរដ្ឋអាមេរិក និងអាជ្ញាធរនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់តៃវ៉ាន់ថា “ការប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ទល់នឹងប្រទេសចិន” គឺនឹងត្រូវបរាជ័យ ហើយ “ការស្វែងរកការគាំទ្រពីសហរដ្ឋ អាមេរិកដើម្បីស្វែងរកឯករាជ្យ” នឹងនាំទៅរកការបំផ្លាញខ្លួនឯង…..៕

https://english.news.cn/20220813/8cbe2e9f4b8c48268dd5f62bc371b4c8/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`