logo logo
banner1
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកកិច្ចប្រជុំស្តីពីការបង្កើតច្បាប់
 

 លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមថ្លែងមតិក្នុងកិច្ចប្រជុំ

កាលពីថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀត ណាមបានបើកកិច្ចប្រជុំស្តីពីការបង្កើតច្បាប់ រយៈពេល៤ថ្ងៃ នៅក្នុងរដ្ឋធានីហាណូយ ដោយមានសេចក្តីព្រាងច្បាប់ បទប្បញ្ញតិ្ត និងសេចក្តីសម្រេចចំនួន១១ ដែលត្រូវដាក់ជូនរដ្ឋសភាវៀតណាមដើម្បីពិនិត្យ និងពិភាក្សា។ សេចក្តី ព្រាងច្បាប់នេះរួមមាន ច្បាប់ស្តីពីប្រេងឥន្ធនៈ (ធ្វើវិសោធនកម្ម), ច្បាប់ស្តីពីការទប់ស្កាត់ និងត្រួតពិនិត្យអំពើហិង្សា ក្នុងគ្រួសារ (ធ្វើវិសោធនកម្ម), ច្បាប់ស្តីពីអធិការកិច្ច (ធ្វើវិសោធនកម្ម) ច្បាប់ស្តីពីការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅ កម្រិតមូលដ្ឋាន និងច្បាប់ស្តីពីវិសោធនកម្ម និងបន្ថែមមាត្រាមួយចំនួននៃ ច្បាប់ស្តីពីប្រេកង់វិទ្យុ។ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានមានប្រសាសន៍នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំថា សេចក្តីព្រាងច្បាប់ទាំង នេះត្រូវបានពិនិត្យពិច័យនៅក្នុងសម័យប្រជុំលើកទី៣ នៃរដ្ឋសភាវៀតណាមដែលបានធ្វើឡើងកាលពីខែឧសភា និងខែមិថុនា ហើយត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តនៅក្នុងសម័យប្រជុំបន្ទាប់ដែលនឹងធ្វើឡើងនៅខែតុលា…..៕

https://english.news.cn/20220813/8cbe2e9f4b8c48268dd5f62bc371b4c8/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`