ប្រទេសស្កុតលែនក្លាយជាប្រជាជាតិដំបូងគេ នៅទូទាំងពិភពលោកដែលផ្គត់ផ្គង់ផលិតផលអនាម័យ ស្រ្តី ដោយឥតគិតថ្លៃ។ សេចក្តីព្រាងច្បាប់ស្តីពីផលិតផលរដូវស្រ្តី ដែលទទួលបានការអនុម័ត យល់ព្រមពី សភាស្កុតលែន កាលពីល្ងាចថ្ងៃអាទិត្យទី១៤ ខែសីហា ឆ្នាំ២០២២នោះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលមាន កាតព្វកិច្ចផ្គត់ផ្គង់ ដោយឥតគិតថ្លៃនូវផលិតផលរដូវស្រ្តី ជូនដល់ស្រ្តីទាំងឡាយណាដែលត្រូវការវា។
លោកស្រី Monica Lennon សមាជិកសភាមកពីគណបក្សពលករបានចេញសេចក្តីថ្លែងការណ៍មួយ ថា “ការអនុម័តខាងលើនេះនឹងធ្វើឱ្យមានភាពខុសគ្នាដ៏ធំចំពោះជីវិតរស់នៅរបស់ស្រ្តី និងកុមារី និងមនុស្ស គ្រប់គ្នាដែលមករដូវ”។ មានការរីកចម្រើនខ្លាំងនៅកម្រិតសហគមន៍ និងតាមរយៈអាជ្ញាធរមូលដ្ឋានក្នុងការ ផ្តល់ឱ្យមនុស្សគ្រប់គ្នានូវឱកាសនៃសេចក្តីថ្លៃថ្នូរនៃការមករដូវ។ “មានការកែប្រែដ៏ធំ ដែលរដូវរបស់ស្រ្តីត្រូវ បានពិភាក្សានៅក្នុងជីវិតសាធារណៈ។ ជាច្រើនឆ្នាំមកហើយ មិនធ្លាប់មានការពិភាក្សាជាចំហអំពីរដូវរបស់ ស្រ្តីនៅក្នុងសាលប្រជុំសភា Holyrood នោះឡើយ ប៉ុន្តែពេលនេះវាបានក្លាយទៅជានិន្នាការមួយដែល មនុស្សភាគច្រើនទទួលយក”…៕
https://menafn.com/1104696818/Scotland-becomes-first-nation-worldwide-to-supply-free-hygienic-products
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម